ប្រធានសភាអេមីរ៉ាត់អារ៉ាប់រួម៖ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនឹងរួមចំណែកពង្រឹង និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត
អាប៊ុយដាប៊ី, អេមីរ៉ាត់អារ៉ាប់រួម៖នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជួប ពិភាក្សា ជាមួយលោក សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភាប្រទេស អេមីរ៉ាត់ អារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោកប្រធានសភាអេមីរ៉ាត់អារ៉ាប់រួម បាន សម្តែង ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេច តេជោ និងគណៈប្រតិភូ។ លោកប្រធានសភា បានបង្ហាញការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នឹងរួមចំណែកពង្រឹង និងជំរុញ ការ ផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែម ទៀត។
លោកប្រធានសភាប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបង្ហាញការកត់សម្គាល់ ចំពោះ ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រទេសបានឆ្លងសោកនាដកម្មដ៏ជូរ ចត់ នៃភ្លើងសង្គ្រាម ហើយបានវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹង ប្រែងរបស់សម្តេចតេជោ ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីសន្តិភាព ជូនកម្ពុជា។
លោកប្រធានសភា ក៏បានលើកឡើងពីការចុះកិច្ចព្រមព្រៀងពាណិជ្ជ កម្ម សេរី (FTA) រវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ហើយអ្វីដែលសំខាន់ គឺធ្វើ យ៉ាង ណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ ក្នុងនោះរដ្ឋសភាអេមីរ៉ាត់ អារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកប្រធានសភា ចំពោះ ការ អញ្ជើញ និងបដិសណ្ឋាកិច្ចសម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។
សម្តេចតេជោ បានចាត់ទុកថា កិច្ចសន្ទនានាពេលនោះ បានឆ្លុះបញ្ចាំ ង សារៈ សំខាន់នៃទំនាក់ទំនងទ្វេភាគី។ សម្តេចតេជោ ក៏បានអរគុណ លោកប្រធាន សភា អេមីរ៉ាត់អារ៉ាប់រួម ដែលបានរំលឹកពីពលិកម្មរបស់សម្តេច ទាក់ទង អតីត កាល ប្រវត្តិ និងការលំបាកដែលសម្តេចបានឆ្លងកាត់ ក្នុងការស្វែងរក សន្តិភាពជូនកម្ពុជា។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបន្ថែមថា ការចាកចេញរបស់ សម្តេចពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នក បន្ត វេណ កាន់អំណាច គឺជាការលះបង់របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរ ភាព រយៈពេលវែង។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និង អរគុណចំពោះតួនាទី យ៉ាង សកម្មរបស់សភាអេមីរ៉ាត់អារ៉ាប់រួម នៅក្នុងភាពជោគជ័យ នៃមហា សន្និ បាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភា អន្តរ ជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា កន្លងទៅ ដែលបានអនុញ្ញាតឱ្យមានការអនុម័តធម្មនុញ្ញ សន្តិ ភាព សកល ដើម្បីប្រជាជន និងភពផែនដី។
សម្តេចតេជោ សំដែងក្តីពេញចិត្ត ចំពោះគុណភាពនៃទំនាក់ទំនងទ្វេភាគី។ សម្តេចបានបន្តថា កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម បានចុះកិច្ចព្រម ព្រៀង ពា ណិជ្ជ កម្មសេរី (FTA) និង មានសក្តានុពលធំធេងសម្រាប់ ការផ្លាស់ប្តូរ សេដ្ឋ កិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។
សម្តេចតេជោ បានរលឹកថា ក្នុងពេលចុះហត្ថលេខាលើពាណិជ្ជកម្មសេរី រវាង កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម សម្តេចនៅជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រី ពាណិជ្ជ កម្មអេមីរ៉ាត់ ឱ្យពិនិត្យលទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុង វិស័យ កសិ-ឧស្សាហកម្មកែច្នៃ។ ជាពិសេសអង្ករ គ្រាប់ស្វាយចន្ទី និងកសិ ផល ជាច្រើនទៀត ដើម្បីនាំចេញទៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងប្រទេស ផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ បានលើកឡើងថា ផ្អែកលើបទពិសោធនយោ បាយ ដ៏យូរជាង ៤៥ឆ្នាំ សម្តេច យល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការមា ន ដៃ គូពាណិជ្ជកម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជា ត្រូវរក្សាសន្តិ ភាព ឱ្យរឹងមាំ។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ ឈូងសមុទ្រ (GCC) និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់ និង អន្តរ ជាតិ។ ទន្ទឹមនឹងពេលដែលសហភាពអឺរ៉ុប (EU) កំពុងចរចា FTA ជា មួយអាស៊ាន ការចរចា FTA រវាង អាស៊ាន និង GCC គួរត្រូវពន្លឿន និង បញ្ចប់ឱ្យបានឆាប់។ ការចរចារវាង GCC និង អាស៊ាន មានភាពងាយ ស្រួល ដោយសារគ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិក GCC ក៏មានច្រើនដែរ។ អង្គការ នី តិប្បញ្ញត្តិនៃប្រទេសទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យ ធ្វើការងារ នេះ។
ក្នុងជំនួបនេះ សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានផ្លាស់ ប្តូរ យោ បល់ និងទស្សនៈផងដែរ លើស្ថានការណ៍ និងបញ្ហាតំបន់។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ប្រធានរដ្ឋសភាអេមីរ៉ាត់ អារ៉ាប់ រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ លោកប្រធាន រដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលវេលាសម ស្រប ណាមួយ។
បន្ទាប់ពីជំនួបពិភាក្សាការងារហើយនោះ នៅល្ងាចថ្ងៃដដែលប្រធានសភាប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានរៀបចំពិធីលៀងសាយភោជនទទួលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូ ប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ផងដែរ៕