ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim តែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់ខ្លួន ស្ដីពីអាស៊ាន

16

គូឡាឡាំពួ៖រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់ថា ឯកឧត្ដមនាយករដ្ឋមន្ត្រី Anwar Ibrahim នឹងពិគ្រោះយោបល់ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោកស្ដីពីអាស៊ាន។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post ។
កាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ ឯកឧត្ដម Anwar Ibrahim ក៏បានប្រកាសផងដែរអំពីការតែងតាំងអតីតនាយករដ្ឋមន្រ្តីនៃប្រទេសថៃ គឺឯកឧត្ដម Thaksin Shinawatra ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់ឯកឧត្ដមនៅពេលដែល ម៉ាឡេស៉ីក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន នៅឆ្នាំក្រោយ។ ដោយលើកឡើងពីការតែងតាំងឯកឧត្ដម Thaksin និងសម្ដេចតេជោ ហ៊ុន សែន ឯកឧត្ដម Mohamad Hasan បានគូសបញ្ជាក់ ដូច្នេះថា «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រី ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។
គួរបញ្ជាក់ថា បើតាមឯកឧត្ដមMohamad Hasan ឯកឧត្ដម Thaksin និងសម្ដេចតេជោ ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់ឯកឧត្ដម Anwar ហើយនឹងមិនមានតួនាទីផ្លូវការណាមួយ នៅក្រោមអាស៊ាននោះទេ៕

អត្ថបទដែលជាប់ទាក់ទង