ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការទៅលើអាជីវករដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខណ្ឌ

11


ភ្នំពេញ ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈល្អ សុខសុវត្ថិភាពដល់អ្នកដំណើរ តាមដងផ្លូវ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលដាក់តាំងទំនិញលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
លោកនាយករងរដ្ឋបាលខណ្ឌបានឱ្យដឹងថា កន្លងមករដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិត ជូនដំណឹងលេខ. ៤៩៥/៤៤ សជណ.ចអព ដល់អាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ លើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ។ បន្ទាប់ពីទទួលបានការណែនាំនិងលិខិតជូនដំណឹងរួចហើយ ឃើញថា អាជីវករភាគច្រើនបានគោរព និងអនុវត្តតាមការណែនាំ ជាមួយគ្នានេះ ក៏នៅមានអាជីវករមួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពានដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់អាជីករទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមកុំដាក់តាំងលក់ទំនិញ ឬសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដើម្បីលទ្ធភាពយានយន្តគ្រប់ប្រភេទធ្វើចរាចរ និងសម្រាប់ថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋយើង៕

អត្ថបទដែលជាប់ទាក់ទង