ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យបន្តធ្វើកំណែទម្រង់បក្ស និងរដ្ឋ ហើយត្រូវដើរទន្ទឹមគ្នា ដើម្បីបានជោគជ័យ

49


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បាន បង្ហាញការគាំទ្រចំពោះការធ្វើកំណែទម្រង់ទាំងឡាយដែលកំពុងតែអនុវត្តន៍ដោយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តការធ្វើ កំណែ ទម្រង់ទាំងឡាយទាំងក្នុងក្របខណ្ឌបក្ស និងរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ការធ្វើកំណែទម្រង់នេះ ត្រូវដើរទន្ទឹមគ្នាទាំងក្នុងបក្ស និងរដ្ឋ ទើបទទួលបានជោគជ័យ។
ការណែនាំរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញ បិទ សន្និ បាត បូកសរុប លទ្ធផល ការ ងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ បន្តរបស់គណៈចលនាមហាជន គណបក្ស ប្រជា ជនកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា។
ក្នុងពិធីបិទសន្និបាតនេះ សម្តេចតេជោ ក៏បានជំរុញឱ្យបន្ត ការអនុវត្តកម្មវិធី នយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសពន្លឿនការដោះស្រាយវិស័យ សេដ្ឋកិច្ច សង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋ កិច្ច គ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
សូមបញ្ជាក់ការធ្វើកំណែទម្រង់អភិបាលកិច្ចជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិតកាលទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត។ តាមរយៈនយោបាយកំណែទម្រង់នេះ ការប្រឡងជ្រើសរើសមន្ត្រី រាជ ការត្រូវបានរឹតបន្តឹងក្រោមអភិក្រមអ្នកចេះ គឺជាប់។ បន្ថែមពីលើនោះ មន្ត្រីអសកម្ម មន្ត្រីប្រព្រឹត្តខុសនឹងច្បាប់ត្រូវបានចាត់វិធានការទៅតាមវិន័យ រដ្ឋបាល និងច្បាប់របស់រដ្ឋផងដែរ។
ក្នុងសន្និបាតព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សកាន់អំណាច ក៏បានណែនាំឱ្យបន្តចូល រួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាព ជា មួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និង យុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើ គោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង