ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុម ប្រឹក្សា អភិវឌ្ឍន៍កម្ពុជាជាលើកដំបូងសម្រាប់អាណត្តិថ្មី

16

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំ កិច្ច ប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបាន បង្កេីត ឡេីងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រក ចេញ-ចូល តែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ច សហ ប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់ សេដ្ឋ កិច្ច ពិសេស។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនីតិកាលថ្មីនេះ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១។
កិច្ចការវិនិយោគជាកិច្ចការដ៏អាទិភាពរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋា ភិ បាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការវិនិយោគ ហើយបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។
រយៈពេលប្រមាណ១ឆ្នាំកន្លះរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តទាក់ ទាញបានគម្រោងវិនិយោគជាច្រើនគម្រោង។ របាយការណ៍ បាន បង្ហាញ ថា ឆ្នាំ២០២៤នេះ គម្រោងវិនិយោគចំនួន៤១៤គម្រោង ត្រូវ បាន អនុម័ត ចំនួននេះធៀបនឹងឆ្នាំ២០២៣ កើនឡើង១៤៦គម្រោង ស្មើនឹង៥៤ភាគរយ។
សម្រាប់ទុនវិនិយោគវិញ ៤១៤គម្រោង ដែលបានអនុម័តក្នុងឆ្នាំ ២០២៤ នេះ មានទុនវិនិយោគ ៦,៩០០លាន ដុល្លារ ធៀបនឹងឆ្នាំ២០២៣ កេីនឡេីង ១,៩៧៣លានដុល្លារ ស្មើនឹង ៤០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង