ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាស ខេត្ត កំពង់ ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែក បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

13


កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ខេត្ត កំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និង ចែក បណ្ណ កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ភ្លើងសង្គ្រាម ជម្លោះ និងការបែកបាក់របស់កម្ពុជាក្នុងពេលអតីតកាល បានបង្កការលំបាក និងភាពស្មុគស្មាញជាច្រើនក្នុងដំណើរ ការគ្រប់ គ្រង និងដឹកនាំ ជាតិ ។ វិបត្តិរបស់កម្ពុជាក្នុងគ្រាអតីតកាលនោះ មិន ត្រឹម តែបង្កជាឧបសគ្គក្នុងការកសាងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ការគ្រប់ គ្រង ដីធ្លីក៏បង្កជាបញ្ហាដល់ការដឹកនាំរដ្ឋផងដែរ ព្រោះពុំមានការគ្រប់ គ្រងមួយបានច្បាស់លាស់នោះឡើយ។ ជាពិសេសនៅក្នុងប្រទេស កម្ពុជា ធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតី ដីកម្មសិទ្ធិរបស់ប្រជាពល រដ្ឋត្រូវបានរឹបអូសដាក់ជាទ្រព្យសម្បតិរួម មិនមានឡើយកម្មសិទ្ធិឯក ជន។
ទោះបីរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែ មក រា ឆ្នាំ១៩៧៩យ៉ាងណាក្តី កម្ពុជាបន្តអនុវត្តការគ្រប់គ្រងដីធ្លីជាសមូ ហ ភា ព ពោលជាការគ្រប់គ្រងដីធ្លីរួម ដោយមិនមានការបែង ចែកកម្ម សិទ្ធិ ដីធ្លីឡើងវិញនោះឡើយ។ ដោយមើលឃើញពីឧបសគ្គក្នុងការកសាង សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋ ក៏បានសម្រេចធ្វើ ទម្រង់ លើការគ្រប់គ្រងដីធ្លីនេះ ដែលជាការសម្រេចចិត្តប្រកបដោយភាព ប្រឈម ជាច្រើនលើកិច្ចការកំណែទម្រង់ដីធ្លីនេះ។ នៅឆ្នាំ១៩៨៩ រដ្ឋា ភិបាលកម្ពុជាបានផ្តួចផ្តើមឱ្យមានកម្មសិទ្ធិដីធ្លីជាលើកទី១ ឡើងវិញ ដោយរៀបចំបង្កើតស្ថាប័នដីធ្លី ដែលផ្លាស់ប្តូរនាយកដ្ឋានគ្រប់គ្រង គោល នយោ បាយសេដ្ឋកិច្ចកសិកម្មទៅជានាយកដ្ឋានសុរិយោដី នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសម្រេចទទួល បាន ពាក្យស្នើសុំកាន់កាប់ដីធ្លីទូទាំងប្រទេស បានប្រមាណ ៧០ភាគរយ នៃក្បាលដីសរុប។
នៅពាក់កណ្តាលទសវត្សរ៍ទី៩០ រាជរដ្ឋាភិបាលបានខិតខំប្រឹង ប្រែង បើក យុទ្ធនាការ ដ៏ធំក្នុងការចុះបញ្ជីក្បាលដីចំនួន ៤,៥លានក្បាលដី និងការអភិវឌ្ឍនូវប្រព័ន្ធសុរិយោដី និងការចុះបញ្ជីដីធ្លីជាលក្ខណៈ ប្រព័ន្ធ ជា បន្ត បន្ទាប់។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ដែលមាន ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បាន បន្ត នូវគោលនយោបាយនៃការចុះបញ្ជីដីធ្លី។ ការបញ្ចប់ការវាស់ វែង ដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជន គ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋានច្បាប់ដ៏រឹង មាំដែលនឹង ចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើតបរិយា កាស គ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។
ម្យ៉ាងវិញទៀតការបញ្ចប់ការវាស់វែងដីធ្លីនឹងអនុញ្ញាតឱ្យរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លា សា ធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាព ប្រជា ពល រដ្ឋឱ្យកាន់តែប្រសើរឡើង។
ឈរលើមូលដ្ឋានខាង លើរាជរដ្ឋា ភិបាល ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្តនូវគោល នយោ បាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ដែលជាជំហានមួយ នៃ កំណែទម្រង់ស៊ីជម្រៅក្នុងវិស័យដីធ្លី ដើម្បីដោះស្រាយស្ថានភាពកាន់ កាប់ដីធ្លីពីការកាន់កាប់ដីធ្លីមិនច្បាស់លាស់ ឬមិនទាន់ស្របច្បាប់ របស់ ប្រជាពលរដ្ឋឱ្យមកជាការកាន់កាប់ដោយច្បាស់លាស់ មានមូលដ្ឋាន ច្បាប់រឹងមាំ ដោយសុវត្ថិភាពផ្លូវច្បាប់ សន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់ អចលនទ្រព្យរបស់ប្រជាពលរដ្ឋឈានទៅកសាងសង្គមកម្ពុជាជាភូមិឋានក្សេមក្សាន្ត ដោយរដ្ឋធ្វើប្រទានកម្មឱ្យប្រជាពលរដ្ឋមាន កម្មសិទ្ធិ ពេញលេញ ជាសម្បទានដីសេដ្ឋកិច្ចខ្នាតតូច ឬជាសម្បទានដី សង្គម កិច្ច សេដ្ឋកិច្ច សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីឱ្យ មានប្រសិទ្ធ ភាព តុល្យភាព និងរក្សាបាននិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង