ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ីព្រមានសងសឹក ក្រោយអ៊ុយក្រែនបាញ់មីស៊ីលអាមេរិក-អង់គ្លេសចូលទឹកដីខ្លួន

19


ក្រុងម៉ូស្គូ៖រុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់មីស៊ីលផ្លោងអាមេរិក-អង់គ្លេសជាច្រើនគ្រាប់ចូលទឹកដីរបស់ខ្លួន ព្រមទាំងយន្តហោះដ្រូនយ៉ាងហោចណាស់ ១៤៦ គ្រឿង នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលលោកខាងលិចទាំងអស់នៅតំបន់ Bryansk និងយន្តហោះដ្រូន ១៤៦គ្រឿង នៅខាងក្រៅតំបន់សង្រ្គាម រួមទាំងមីស៊ីល Storm Shadow ពីរគ្រាប់លើសមុទ្រខ្មៅ។ ក្រសួងបានព្រមានថា «សកម្មភាព របស់របបក្រុងគៀវដែលមានការគាំទ្រ ពីលោកខាងលិចនឹងត្រូវទទួលរងការឆ្លើយតប»។
កាលពីខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា សង្រ្គាមអ៊ុយក្រែន កំពុងខិតជិតទៅរកជម្លោះជាសកល ក្រោយសហរដ្ឋអាមេរិក និងអង់គ្លេស អនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់ពួកគេ ចូលជ្រៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ក្រោយអ៊ុយក្រែនបាញ់មីស៊ីល ATACMS របស់អាមេរិក និង Storm Shadow របស់អង់គ្លេសចូលរុស្ស៊ី នៅពេលនោះទីក្រុងម៉ូស្គូ បានឆ្លើយតបដោយការបាញ់មីស៊ីលលឿនជាងសំឡេងថ្មី “Oreshnik” ទៅលើអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង