ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប្រធានាធិបតីហ្វីលីពីនMarcos ចោទប្រកាន់លោក Duterte ពីបទ «និយាយកុហក» ជុំវិញភាពមិនប្រក្រតីនៃថវិកាជាតិ

13

ក្រុងម៉ានីល៖ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានចោទប្រកាន់លោក Rodrigo Duterte ថា កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បាននិយាយថា ថវិកាជាតិក្នុងឆ្នាំនេះមានភាពមិនប្រក្រតី។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិន ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជម្លោះនេះគឺជាជំពូកចុងក្រោយ ក្នុងសង្គ្រាមពាក្យសម្តីរវាងអតីតសម្ព័ន្ធមិត្ត ទាំងពីរ។ លោក Duterte បានចោទប្រកាន់តាមរយៈ វីដេអូលើ YouTube ថា ថវិកាជាតិមានភាពមិនប្រក្រតី ដោយទុកចន្លោះប្រហោងឱ្យលោក Marcos ចែកចាយមូលនិធិតាមអំពើចិត្ត។
ជាការឆ្លើយតប លោក Marcos បានបញ្ជាក់យ៉ាងច្បាស់ថា «គាត់និយាយកុហក» ដោយអះអាងថា ការអនុម័តថវិកាដែលមានចន្លោះប្រហោង គឺមិន អាចទៅរួចនោះទេ។ លេខាធិការប្រតិបត្តិរបស់លោក បានហៅការចោទប្រកាន់ នេះថាជា «ព័ត៌មានក្លែងក្លាយ» និង «ចេតនាអាក្រក់»។
គួរបញ្ជាក់ថា លោក Marcos បានចុះហត្ថលេខាលើថវិកា ចំនួន ៦.៣៣ ពាន់ពាន់លាន ប៉េសូ (១០៨.១៧ ពាន់លានដុល្លារ) កាលពីខែមុន។ ការអនុម័តថវិកានេះ ត្រូវបានពន្យារពេលមួយរយៈ ដោយសារតែមានការតវ៉ា ពីការកាត់បន្ថយថវិកា លើវិស័យ អប់រំ និងសុខភាព៕

អត្ថបទដែលជាប់ទាក់ទង