ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុស ប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រៃវែងផឹកស៊ីស្រវឹងជោក ជិះម៉ូតូដួលបែកមុខស្លាប់

51


ខេត្តព្រៃវែង៖ បុរសម្នាក់ស្ថិតក្នុងសភាពស្រវឹងជោកជាំ បានជិះម៉ូតូដួលខ្លួនឯង បោកក្បាលយ៉ាងដំណំបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅម៉ោង ១២ ជាងរំលងអធ្រាត្រ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខាងកើតរង្វង់មូលវត្តរោងដំរី ភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គន្ធ វុទ្ធី អាយុ ២៥ឆ្នាំ ជាកូនរបស់លោក ទួន សុគន្ធ ប្រធានមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តព្រៃវែង រស់នៅភូមិជើងទឹក ក សង្កាត់ជើងទឹក ក្រុង ខេត្តព្រវែង ។ បុរសរូបនេះ បានជិះម៉ូតូម៉ាក វេវ ពណ៌ក្រហម គ្មានស្លាកលេខចេញពីកន្លែងផឹកស៊ី រហូតស្រវឹងជោក បណ្តាលឲ្យដួលស្លាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង