ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគឦសាន នឹងចុះត្រជាក់ចន្លោះពី២១ទៅ២៩អង្សាសេ

113


ភ្នំពេញ៖ ស្ថានភាពសីតុណ្ហភាព នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៨ នឹងចុះត្រជាក់ក្នុងអប្បបរមា ពី២១-២៣អង្សាសេ និងអតិបរមា ពី២៧-២៩អង្សាសេ នៅបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ជ្រលងសម្ពាធទាបខ្សោយ កំពុងគ្របដណ្ដប់លើប្រទេសកម្ពុជា ។ លក្ខណៈបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មានស្ថានភាព គឺនៅបណ្តាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឱឦសាន សីតុណ្ហភាពអប្បបរមា មានពី២១ទី២៣អង្សាសេ សីតុណ្ហភាពអតិបរមា មានពី២៧ទៅ២៩អង្សាសេ និង សម្រាប់បណ្ដាខេត្តដ៏ទៃទៀត សីតុណ្ណភាពអប្បបរមា ពី២៣-២៥អង្សាសេ និងអតិបរមា ពី២៨-៣០អង្សាសេ៕

អត្ថបទដែលជាប់ទាក់ទង