មិ្សលមិញ!ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម អគ្គិភ័យកើតឡើង៩លើកនៅទូទាំងប្រទេស បំផ្លាញផ្ទះ៤ខ្នង
ភ្នំពេញ៖ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន៩លើកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
តាាមរបាយការណ៍ដែលទទួលបានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣លើក, ខេត្តកណ្ដាល ចំនួន១លើក, កំពង់ឆ្នាំង ចំនួន១លើក, បាត់ដំបង ចំនួន១លើក, ព្រះសីហនុ ចំនួន១លើក, កោះកុង ចំនួន១លើក និងខេត្តកែប ចំនួន១លើក។
គ្រោះថ្នាក់សង្គមនេះ បានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន៤ខ្នង, ឆេះបន្ទប់ ចំនួន៣បន្ទប់, ឆេះព្រៃ និងឆេះជញ្រ្ជាំងអស់១០ហិចតា។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ចំនួន៣, ភ្លើងទៀនធូប ចំនួន៣លើក, មនុស្សដុតខ្លួនឯង ចំនួន១លើក និងក្តាប់មិនបានចំនួន២លើក (កំពុងស្រាវជ្រាវ)។ ក្នុងចំណោមហេតុការណ៍ទាំងនេះ ក៏បានបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ផងដែរ៕