ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមូលឯកសណ្ឋានឧបករណ៍សម្ភារៈប្រើប្រាស់ និងព័ត៌មានពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់ពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន មករក្សាទុកនៅបណ្ឌិត្យសភានគរបាលកម្ពុជា

30


ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាធារណជនទាំងអស់ សូមចូលរួមសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់តាំងពីជំនាន់មុនរហូតមកដល់ជំនាន់បច្ចុប្បន្ន ដែលជាភស្ដុតាងនានាទាក់ទងនឹងប្រវត្តិនគរបាលជាតិ ដើម្បីរក្សាទុកនៅសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង