ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រវឹងស្រា ឃើញមានមនុស្សឈរ នៅក្បែររថយន្ត ទាញអាវុធខ្លី អស់ជាច្រើនគ្រាប់ ប៉ូលីសនាំមកសួរនាំ

61

ភ្នំពេញ៖ មន្ត្រីនគរបាលព្រំដែន គោកម្នាក់ត្រូវបានប៉ូលីសខណ្ឌច្បារអំពៅ ហៅមកសួរនាំ ក្រោយពីស្រវឹងស្រា ឃើញមានមនុស្សឈរ នៅក្បែររថយន្ត របស់ខ្លួនទាញអាវុធខ្លី អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អល់ដល់ប្រជាពលរដ្ឋទាំងយប់នោះ។

   មន្ត្រីលីសខណ្ឌច្បារអំពៅ បានអោយដឹងថា មានករណីផ្ទះអាវុធអាណាធិបតេយ្យខុសច្បាប់ កាលពីថ្ងៃទី ២៩-១១-២០១៨ ម៉ោង២៣និង១០នាទី នៅមុខផ្ទះលេខ២C ផ្លូវ ៦៦៦ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

-ជនសង្ស័យឈ្មោះ ប្រាក់ តូចវាសនា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អនុនាយកដ្ឋាននគរបាលព្រំដែន គោក ស្នាក់នៅផ្ទះកើតហេតុ។

#ហេតុការណ៍ ៖ កាលពីថ្ងៃទី ២៩-១១-២០១៨ ម៉ោង២៣និង១០នាទី ជនសង្ស័យជិះរថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌ស គ្មានស្លាកលេខ ចេញពីកម្មវិធីជប់លៀងផ្ទះមិត្តភក្តិនៅខណ្ឌដង្កោ ហូបស្រាបៀABCអស់៥កំប៉ុង រួច ត្រលប់មកផ្ទះវិញ ក៏ទុករថយន្តនៅក្រៅ របងមុខផ្ទះឡើងទៅលើផ្ទះជាន់ទី១ ដូរសំលៀកបំពាក់មើលតាមបង្អួចចុះមកក្រោមឃើញមនុស្សប្រុសម្នាក់កំពុងឈរ នៅក្បែរកញ្ចក់ចំហៀងឆ្វេងរថយន្ត ជនសង្ស័យក៏យកអាវុធខ្លីម៉ាក QSZ៩២-៩ លេខ ០០៦១៣០ ផលិតនៅប្រទេស ចិន ចេញមករៀនហាលខាងក្រៅបាញ់ឡើងលើ ២គ្រាប់ រួចចុះមកក្រោមមើលបាត់មនុស្សប្រុសដែលឈរក្បែររថយន្ត ក៏មានចិត្តខឹងមួរម៉ៅក៏បាញ់នៅលើផ្លូវឡើងលើ៥-៦គ្រាប់ទៀត យកអាវុធខ្លីទៅទុកនៅក្នុងផ្ទះវិញ បន្ទាប់មកសមត្ថកិច្ច យើងចុះមកដល់ត្រួតពិនិត្យកន្លែងកើតហេតុរកឃើញសំបកគ្រាប់អាវុធខ្លី៨គ្រាប់ រួចក៏នាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើកាសាកសួរ៕

 

អត្ថបទដែលជាប់ទាក់ទង