ក្មេងប្រុសស្រី២នាក់បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ១ខ្នងនៅស្រុកថ្មគោល
បាត់ដំបង៖ក្មេងប្រុសស្រី២នាក់បានស្លាប់យ៉ាងអាណោចអាធមក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ១ខ្នង នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្មេងដែលស្លាប់ទាំង២នាក់នោះមានឈ្មោះ ទី១-ឈ្មោះ ស៉ីថា សាវឌី អាយុ១២ឆ្នាំ និងទី២-ឈ្មោះ ស៉ីថា សុវណ្ណដា អាយុ៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ជាម្ដាយបង្កើត អាយុ៤០ឆ្នាំ។
តាមការបំភ្លឺរបស់ម្តាយបង្កើតបានឱ្យដឹងថា នៅវេលាម៉ោង៨៖៣០នាទី គាត់បានចាក់សោរខាងក្រៅ ហើយចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចម្ងាយប្រហែល១៦០ម៉ែត្រ លុះដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឮសូរផ្ទុះប៊ុម ក៏ងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗនោះ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារពេលទទួលព័ត៌មាន គឺឆេះអស់បាត់ហើយ៕