សម្តេចតេជោ ហ៊ុន សែន៖ កូនប្រុសទាំងបីកុំយកឧបករណ៍វាយកូន គោលវាយ បាន ឆ្ងាយ និងត្រង់មកឱ្យពុកមើលពេលពុកមិនអាចបើកភ្នែកមើលបាន
ភ្នំពេញ៖ជាមួយរូបភាពជាច្រើនសន្លឹកនៅលើទីលានវាយកូនហ្គោល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញ ចិត្តលើសារក្រើនរំលឹកមួយចំនួនពាក់ព័ន្ធភាពកតញ្ញូរបស់កូនចៅចំពោះឪពុកម្តាយ ដែលសូម្បីសម្តេចក៏រៀនសូត្រតាមផងដែរ។
សារក្រើនរំលឹកដែលនាំឱ្យសម្តេចតេជោ ពេញចិត្តនោះមានរួមមាន៖ «កុំយកចំណីអាហារមកឱ្យពុកពេលពុកមិនអាចទទួល, យំសោកស្តាយស្រណោះពេលពុកស្តាប់មិនឮ។ល។»។
សម្តេចតេជោ បានបង្ហាញការពេញចិត្តលើសារអប់រំទាំងនេះ សម្រាប់កូនៗ ឬចៅៗ ឬភរិយាឬស្វាមី។
ទន្ទឹមនឹងការពេញចិត្តលើសារខាងលើនេះហើយ សម្តេចតេជោ ក៏បានដាក់សារ៣បន្ថែម ទៅកាន់ភរិយា កូនៗ និងចៅរបស់សម្តេចផងដែរ។
សារទាំង៣នោះរួមមាន៖
១៖ សូមកុំលើកទឹកចិត្តប្តី ឬឪពុក ឬជីតា ទៅវាយកូនគោលពេល ខ្ញុំមិនមានកម្លាំងវាយ។
២៖ កូនប្រុសទាំងបីកុំបបួលពុក ទៅវាយកូនគោល ពេល ពុក ដើរមិនរួច។
៣៖ កូនប្រុសទាំងបីកុំយកឧបករណ៍វាយកូន គោលដែលវាយ បាន ឆ្ងាយ និងត្រង់មកឱ្យពុកមើល ពេលពុកមិនអាចបើកភ្នែកមើលបាន។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សាររបស់សម្តេចនឹងទទួលបានការ ឆ្លើយតបសម្រាប់ពេលមានកម្លាំងដូចពេលនេះ៕