ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនម្នាក់ ជាកូនម្នាស់ផ្ទះសំណាក់កោះកុងថោន សម្រេចចិត្តចងកធ្វើអត្តឃាត ដោយសារមានវិបត្តិផ្លូវចិត្ត

150


កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា
នៅថ្ងែទី ៣០ ខែវិច្ឆកា ឆ្នាំ២០១៨ នៅវេលាម៉ោង ១០.៣០នាទីព្រឹក អធិការដ្ឋាននគរបាលក្រុងខេរមភូមិន្ទ បានទទួលព័ត៌មាន ពីក្រុមគ្រួសារជនរងគ្រោះ ថាមានក្លិនស្អុយចេញីបន្ទប់កូនរបស់គាត់ បន្ទាប់មក កម្លាំងអធិការក្រុង បានសហការណ៍ជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងមានការចូលរួមពីជំនាញពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យ ។

ក្រោយទៅដល់ទីតាំងកើតហេតុ នៅចំណុចក្នុងបន្ទប់ទឹក នៃបន្ទប់លេខ១១៣ ផ្ទះសំណាក់កោះកុងថោន ស្ថិតនៅក្នុងភូមិ ២ស្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាមការពិនិត្យទីកន្លែងកើតហេតុជាក់ស្តែង គឺជនរងគ្រោះបានចងកខ្សែលីឡុង នឹងអង្រឹងជាប់ជញ្ជាំងថ្មបន្ទប់ទឹក និងឃើញមានយកកៅអ៊ី ដើម្បីចងតែ ដោយសារកៅអ៊ីបានដួល សាកសពអង្កុញជើង និងទ្វាបន្ទប់បានចាក់គន្លឹះពីខាងក្នុង ដោយឡែកទ្វារបន្ទប់ទឹកក៏ចាក់គន្លឹះដែរ ហើយសាកសពមាន សភាពហើមស្អុយរលួយមានក្លិន។ ការពិនិត្យសា្លកស្នាមជនរងគ្រោះ ៖ មានស្នាមខ្សែរិតក មួយជុំ និងទ្រុតពន្ធ័ជុំវិញ ផ្នែកក្បាលដងខ្លួន និងអាវះយវះ ហើយពុំមានស្លាកស្នាមគួឲ្យកត់សំគាល់ឡើយ។
តាមការសន្និដ្ឋានរបស់កម្លាំងជំនាញយើងង បានឲ្យដឹងថា ៖ សាកសពពិតជាស្លាប់ ដោយសារចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ សពរងគ្រោះឈ្មោះ ឆេង វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ តាមការបញ្ជាក់របស់ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានវិប្បត្តិផ្លូវចិត្ត ពិសេសកន្លងមក ជនរងគ្រោះ មិនសូវចេញពី ក្នុងបន្ទប់ឡើយ។
ក្រោយពីពិនិត្យរួច សពបានប្រគល់ជូន ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង