ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះចៅអធិការវត្តទេពឧណ្ណារាម លួចប្រាក់កថិនរាប់សិបលានរៀល​ ហើយប្រឌិតរឿងថា មានចោរគាស់ទ្វារកុដិ ត្រូវចាប់ផ្សឹកនិងឃាត់ខ្លួន

70


កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី៣០វិច្ឆិកានេះបានឲ្យដឹងថា កម្លាំង​នគរបាល​ជំនាញ​ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ​ បើកប្រតិបត្ដិការស្រាវជ្រាវ បំបែកសំ​ណុំរឿងដ៏ក្ដៅគគុក ពាក់ព័ន្ធករណីក្លែងព័ត៌មានថា មានចោរចូលលួចយកវត្ថុមានតម្លៃ​ និងគាស់ទ្វារកុដិ អស់ប្រាក់រាប់សិបលានរៀល​ នៅក្នុងវត្តទេពឧណ្ណារាម ឃុំព្នាយ ស្រុកសំរោងទង។

សូមបញ្ជាក៉ថា កាលពីថ្ងៃទី២៩វិច្ឆិកា ២០១៨ វេលាម៉ោង​14.27​ នាទី មានព្រះសង្ឍមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិត​ក្នុង​ភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បាន​មកប្តឹង នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថា មានចោរចូលគាស់ទ្វារកុដិ លួចយកសម្ភារ មា​នតម្លៃនិងប្រាក់រាប់សិបលានរៀល​ (ប្រាក់កឋិន​ទា​ន)​ ក្រោយពីទទួលពាក្យបណ្ដឹង កម្លាំងជំនាញធ្វើកា​រ​ស្រាវជ្រាវ​រហូត​បំបែក​សំណុំរឿង​ និងកំណត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែង​ តាមលក្ខណៈបច្ចេក​ទេស​វិទ្យាសាស្ត្រ​ និងតម្រុយភិនភាគស្លាកស្នាម​មួយចំនួន​ កត់សម្គាល់​​ជនសង្ស័យ​ជាដើមបណ្ដឹងតែម្ដងឈ្មោះ​ ម៉ន អឿន ភេទប្រុស អាយុ ៤២ឆ្នាំ​ ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិត​ក្នុង​ភូមិសំពៅ​ង​រ ឃុំព្នាយ ស្រុកសំរោងទង ដែលបានប្រ​ឌិតព័ត៌មាន​ និងបានរៀបចំភស្ដុតាងស្លាកស្នាម​ក្លែងបន្លំតែម្ដង​ ដោយបាន​យកប្រាក់អស់ចំនួន 16.050.000រៀល និងប្រាក់ដុល្លាចំនួន 900
ដុល្លា​រ ហើយគប់កញ្ចក់ទ្វារ ឲ្យបែកគាស់ទ្វារដែក។ នៅថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កម្លាំងនគរបា​ល​ ក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនី​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​បានចុះធ្វើការស្រាវជ្រាវបន្ថែម​ រហូតធ្វើឲ្យជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដដោយ​ខ្លួនឯង​ ពិតប្រាកដ​មែន​(ផ្ទាល់ព្រះអង្គ) ។
បច្ចុប្បន្ន​មុខសញ្ញា​​ខាងលើ ជំនាញបានបញ្ជូនមក​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាម​ នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង