ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវឧបត្ថម្ភថវិកាដល់ជនរងគ្រោះរងរបួស៥នាក់ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែងនៅខណ្ឌដង្កោ

26


ភ្នំពេញ៖ជនរងគ្រោះរងរបួសចំនួន៥នាក់ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោដើម្បីជួយដោះស្រាយការលំបាកខ្វះខាតនិងជាការយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋជារហូតមកនោះជាក់ស្ដែងថ្ងៃនេះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង បានឧបត្ថម្ភថវិកាដល់អ្នករងរួសទាំង៥នាក់ស្មើរៗគ្នា។
ថវិកាដែលជាអំណោយរបស់ឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង នៅល្ងាចថ្ងៃទី៥កុម្ភៈ២០២៥នេះត្រូវបានឯកឧត្ដមសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវអមដំណើរដោយលោកលោកបុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ នាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសាររបស់ជនរងគ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)តែម្តង។
បើតាមឯកឧត្ដមសុខ ពេញវុធ បានឲ្យដឹងថា៖ ឯកឧត្ដមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេង បានចាត់ឱ្យឯកឧត្ដម នាំយកអំណោយជាថវិកាមកប្រគល់ជូនជនរងគ្រោះចំនួន៥នាក់ដែលរងរបួស ដោយអគ្គីភ័យឆេះរាងកាយ ក្នុងករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយម្នាក់ៗទទួលបានថវិកាចំនួន
២លានរៀល។ ជាមួយនិងការយកចិត្តទុកដាក់នេះដែរ ឯកឧត្ដមឃួង ស្រេង នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ពោលគឺខណៈភ្លើងកំពុងឆាបឆេះក្លឹមយ៉ាងសន្ធោសន្ធៅនោះ ឯកឧត្ដម អភិបាលក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងកើតហេតុផងដែរ ដើម្បីធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះចេញពីភ្លើងឱ្យបានទាន់ពេលនិងពន្លត់អគ្គីភ័យឱ្យបានលឿន។
គួរបញ្ជាក់ថា៖ ករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ នៅខណ្ឌដង្កោ មានជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ចំនួន ៥នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន(ពេទ្យលោកសង្ឃ)។ អ្នករងរបួសធ្ងន់ធ្ងរទាំង៥នាក់នេះរួមមាន៖ទី១ ឈ្មោះ រី ប៊ុនធីម ភេទ ប្រុស អាយុ៣០ឆ្នាំរលាក១០០%។ទី២ ឈ្មោះសាយ ភារា ភេទ ប្រុស អាយុ២៦ឆ្នាំរលាក៦៥%។ទី៣ ឈ្មោះមួន មករា ភេទ ប្រុស អាយុ២១ឆ្នាំរលាក១០០%។
ទី៤ ឈ្មោះមិន រតនៈ ភេទ ប្រុស អាយុ៣៥ឆ្នាំរលាក១០០%។ទី៥ ឈ្មោះថេង ថៃ ភេទ ប្រុស អាយុ២០ឆ្នាំរលាក៣០%។
សូមបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះបានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានជាងផ្សារដែកបានចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាកេីតហេតុស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ក្លឹបកម្សាន្តខាងលេីមានយីហៅ មីតណាយព្រីមៀរក្លឹប មានទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង និងម៉ូតូ ៥គ្រឿង និងរាលដាលដល់បន្ទប់ផ្ទះសំណាក់ទំហំ ៣,៥ម៉ែត្រ គុណ ០៥ម៉ែត្រ ចំនួន១បន្ទប់ ។ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០ឡាន ស្មើនឹង១៦០ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង