ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី

16


ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យ វឌ្ឍនភាព នៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការ អភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយ ចន្ទីច្រើនជាងគេ។
ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដី ប្រមូល ផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹង ប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។
សួន ឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត ១៣ គីឡូម៉ែត្រ។
របាយការណ៍របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា នៅ កម្ពុជា បច្ចុប្បន្ន មាន ផ្ទៃដី ដាំ ស្វាយចន្ទី ប្រមាណ ៧០ ម៉ឺនហិកតា ក្នុង នោះ ផ្ទៃដី ប្រហែល ៥៨ម៉ឺនហិកតា កំពុង ប្រមូល ផល និង ប្រហែល ១២ម៉ឺនហិកតា ទៀត ជា ដី ទើប ដាំដុះថ្មី។ ចំណែក ទិន្នផល ប្រមូល បាន គឺ ស្ថិត ក្នុង ចន្លោះ ពី ៨០- ១០០ ម៉ឺន តោន ក្នុង១ឆ្នាំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួ ន ៨៥ម៉ឺនតោន កើនឡើង២៦ភាគរយ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិត ស្វាយ ចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក។
ក្នុងនោះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៨១៥,០០០តោន កើនឡើង២១ភាគរយ ទទួលបានថវិកាចំនួន ១,១៥០លានដុល្លារ កើនឡើង២៦.១៥ភាគរយ។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕

អត្ថបទដែលជាប់ទាក់ទង