ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម​ ៖ ការប្រឡងមានកម្រិតត្រឹមត្រូវ មិនមានការសូកប៉ាន់ និងមិនមានការបែកធ្លាយវិញ្ញសារ បេក្ខជនចេះគឺជាប់

52

ខេត្តកំពង់ចាម៖ នៅថ្ងៃសុក្រ ៨ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨លោក​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាគណអធិបតីបើកប្រធានវិញ្ញាសារប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា​ និងមតេ្តយ្យសិក្សា​ នៅក្នុងសាលាគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។ 

  លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណែទម្រង់លើវិស័យអប់រំ ដោយផ្តោតលើការប្រឡងដោយមានតម្លាភាព។

  លោកបានបន្តទៀតថា ការប្រឡងនេះគឺមានកម្រិតត្រឹមត្រូវដោយមិនមានការសូកប៉ាន់  រឺមានការបែកធ្លាយវិញ្ញសារណាមួយឡើយ បើសិនបេក្ខជនចេះគឺជាប់។

  លោក​ បានផ្តាំផ្ញើឲ្យបេក្ខជនទាំងអស់ខិតខំប្រឹងប្រែងព្យាយាមប្រឡងឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន​ដើម្បីទទួលបានលទ្ធផលជាប់ក្នុងឱកាសនៃការប្រឡងនេះ៕

 

អត្ថបទដែលជាប់ទាក់ទង