សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឡាវ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកកម្ពុជាប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមជើងយន្តហោះពិសេស បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ប្រកបដោយផ្លែផ្កា នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕