ឯកឧត្ដមកើត ឆែ ៖ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំដូចសព្វថ្ងៃ អាស្រ័យដោយប្រទេសមាន “សន្តិភាព” និង “ស្ថិរភាពនយោបាយ”
ភ្នំពេញ៖នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌដង្កោ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានអញ្ជើញចូលរួមជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ប្រាប់អង្គមហាសន្និបាតថា៖ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំដូចសព្វថ្ងៃ អាស្រ័យដោយប្រទេសមាន “សន្តិភាព” និង “ស្ថិរភាពនយោបាយ” ដែលរកបានមកដោយលំបាកបំផុតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីហើយកំពុងបន្តថែទាំយ៉ាងដិតដល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធសន្និបាតវិញឯកឧត្ដមើត ឆែ បានជំរាបជូនអង្គមហាសន្និបាតអំពីតួនាទីរបស់សមាគម ក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ នៃរាជធានីភ្នំពេញ និងការលើកកម្ពស់សមត្ថភាពសមាជិក-សមាជិកាក្រុមប្រឹក្សា ឱ្យបំពេញមុខងារជាតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕អត្តបទនិងរូបភាពដកស្រង់ចេញពីផេងផ្លូវការរបស់ឯកឧត្ដមកើត ឆែ នាថ្ងៃនេះ