ឆ្នាំនេះក្រុមចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រងតំណែងជើងឯក
ភ្នំពេញ៖ការប្រកួតកីឡាចំបាប់ជ្រៃសរើសជើងឯកជាតិឆ្នាំ២០១៨ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៨វិច្ឆិកា នាអគាចំបាប់ក្នុងពហុកីឡដ្ឋានជាតិ ។
ការប្រកួតឆ្នាំនេះក្រុមកីឡាចំបាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដណ្តើមមេដាយច្រើនជាងគេគឺដណ្ដើមបានមេដាយចំនួន១៤គ្រឿងរួមមានមេដាយមាស៦គ្រឿងប្រាក់៦គ្រឿងនិងសំរិទ្ធ២គ្រឿងក្រសួងមហាផ្ទៃដណ្តើមបានមេដាយ១៤គ្រឿ ក្នុងនោះមេដាយមាស៦គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្លិបម៉ឺនឯក(កណ្តាល) ដណ្តើមបានមេដាយ៩គ្រឿងរួមមាន មេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង។
ចំណែកក្លិបយាយព្រីងមានរិទ្ធ (ខេត្តកំពង់ឆ្នាំង) ដណ្តើមបានមេដាយ៧គ្រឿង រួមមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៥គ្រឿង ក្លិបរិទ្ធិសែន(ខេត្តកំពង់ឆ្នាំង)ដណ្តើមបានមេដាយ៤គ្រឿង មានមេដាយមាស១គ្រឿង និងសំរិទ្ធ៣គ្រឿង ខេត្តព្រៃវែង ដណ្តើមបានមេដាយ៩គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងសំរិទ្ធ៥គ្រឿង និងខេត្តពោធិ៍សាត់ទទួលបានមេដាយសំរិទ្ធ២គ្រឿង ។
ដែលរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១១៩នាក់ ។
សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ១៤គ្រឿង រួមមានមេដាយមាស៦គ្រឿង ប្រាក់៦គ្រឿង និងសំរិទ្ធ២គ្រឿង ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ១៤គ្រឿ ក្នុងនោះមេដាយមាស៦គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្លិបម៉ឺនឯក(កណ្តាល) ដណ្តើមបានមេដាយ៩គ្រឿងរួមមាន មេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៤គ្រឿង។
លោក Casey Barnett ជាអនុប្រធានសហព័ន្ធបានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកជាតិឆ្នាំនេះមាន កីឡាករ-កីឡាការិនីចូលរួមចំនួន១១៩រូប ក្នុងនោះមានកីឡាករ ៨៨ នាក់ និងកីឡាការិនី ២០ នាក់ មកពីក្លិបចំនួន ៨ មានក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ យាយព្រីងមានរិទ្ធិ រិទ្ធីសែនខេត្តកំពង់ឆ្នាំង ឃ្លាំងមឿងខេត្ត ពោធិ៍សាត់ ខេត្តព្រៃវែង បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ។
ជាមួយគ្នានេះលោកបានឧបត្ថម្ភដល់ក្រុមជើងឯកចំនួន៣៥០ដុល្លារ ក្រុមជើងឯករងចំនួន២៥០ដុល្លារ និងក្រុមជាប់ចំណាត់លេខ៣ចំនួន១៥០ដុល្លារ។