ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេក្លោងធំនៃឧក្រិដ្ឋកម្មផ្លូវភេទតាមរយៈ Telegram នៅកូរ៉េខាងត្បូងត្រូវបានអាជ្ញាធរបង្ហាញអត្តសញ្ញាណ

36

បរទេស៖នៅទីបំផុតមេក្លោងធំនៃឧក្រិដ្ឋកម្មផ្លូវភេទតាមរយៈ Telegram នៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានបង្ហាញ បន្ទាប់ពី អាជ្ញាធរបាន បើកការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែ ពោលគឺក្រោយពេលលោក Pavel Durov នាយកប្រតិបត្តិ Telegram ត្រូវបាន ចាប់ ខ្លួន នៅ ក្នុងប្រទេសបារាំង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times បានឱ្យដឹងថា ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូល បានបង្ហាញថា មេដឹកនាំនៃ បណ្តាញ ឧក្រិដ្ឋកម្មផ្លូវភេទតាមរយៈ Telegram ដែលបានកេងប្រវ័ញ្ចលើជនរងគ្រោះ ២៣៤នាក់ ចាប់តាំងពីឆ្នាំ ២០២០ គឺមាន ឈ្មោះ ថា Kim Nok-wan វ័យ ៣០ឆ្នាំ។
អាជ្ញាធរបានសម្រេចចិត្តបញ្ចេញអត្តសញ្ញាណរបស់មេក្លោងរូបនេះ នៅក្នុងអំឡុងកិច្ចប្រជុំ មួយកាលពីថ្ងៃទី២២ ខែមករាកន្លងទៅ ប៉ុន្តែលោក Kim បានស្នើសុំទៅកាន់តុលាការរដ្ឋបាលក្រុងសេអ៊ូល កុំឱ្យបង្ហាញអត្តញ្ញាណ របស់លោក តែសំណើមួយនេះត្រូវបានតុលារ ច្រានចោល ទើប អាជ្ញាធរសម្រេចនឹងប្រកាសបង្ហាញអត្តសញ្ញាណជាផ្លូវការនៅថ្ងៃទី១០ ខែមីនាខាងមុខ។
បុរសម្នាក់នេះ បានបង្កើត Telegram Group មួយដែលមានឈ្មោះថា «The Vigilantes» និងបានហៅខ្លួនឯងថា «Pastor ឬគ្រូ គង្វាល» កាលពីខែឧសភា ឆ្នាំ២០២០។ Group មួយនេះទទួលបានសមាជិកយ៉ាងលឿន ហើយវាក៏ជាឱកាសល្អដែលលោក Kim ក្នុងនាមជា គ្រូ គង្វាល ចាប់ផ្ដើមប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាក្លែងបន្លំ Deepfake បង្កើតរូបភាពអាសអាភាសក្លែងក្លាយ ដោយមានជន រង គ្រោះ ២៣៤ នាក់ មាន ១៥៩ នាក់ ជា ក្មេង ជំទង់, អនីតិជនចំនួន ១០នាក់ត្រូវបានចាប់រំលោភ ថតវីដេអូ។
បន្ទាប់ពីបានបើកការស៊ើបអង្កេតទៅលើកម្មវិធីផ្ញើសារ Telegram កាន់តែជ្រៅទៅៗ អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង បានណែនាំឱ្យអ្នកប្រើប្រាស់ងាកទៅប្រើកម្មវិធីក្នុងស្រុកដូចជា kakaotalk ជំនួសវិញ ព្រោះវា មាន សុវត្ថភាព និង ងាយស្រួលក្នុងការរក្សានូវឯកជនភាព និងល្មើសផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង