ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ភូមិតាង៉ូវក្រោម ចំនួនជាង៤០០គ្រួសារ

196

ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានអញ្ជើញចុះមកអំណេះ សំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ភូមិ តាង៉ូវក្រោមចំនួន
៤០៧គ្រួសារ ក្រោយពីពួកគាត់រស់នៅ មិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ឆ្នាំកន្លងមកនេះ។
ពិធីនេះធ្វើនាព្រឹកថ្ងៃទី២៤ មិថុនានេះ នៅក្នុង
ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយមានការចូលរួមពី អភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និងលោកចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមនិងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ក្នុងឱកាសនោះ បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួល ប័ណ្ណកម្មសិទ្ធិ នាពេលនេះមានចំនួន៤០៧គ្រួសារឬ ខ្នងផ្ទះ ដែលពួកគាត់បាននឹងកំពុងរស់នៅក្នុងបុរីផ្ទះល្វែងចំការល្មុត និងចំការស្វាយ ស្ថិតក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ លោកបន្តថា អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើ ជាជំហានដំបូងនោះ គឺត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកប័ណ្ណនេះទៅផ្ទេរកម្មសិទ្ធិ តែម្តង ហើយតម្លៃនៃការផ្ទេរ ឬបង់ប័ណ្ណអចនទ្រព្យចំនួននេះត្រឹមតែ៦០ម៉ឺនរៀល តែកុំឲ្យគេរត់ការឲ្យ៕

អត្ថបទដែលជាប់ទាក់ទង