ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បង្ហាញមុខ ជាសាធារណៈជាលើកដំបូងក្រោយចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រីជាង១ឆ្នាំក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ វត្តព្រះ ឥន្ទ សាមគ្គីធម៌
ភ្នំពេញ៖បន្ទាប់ពីខានបង្ហាញមុខប្រជាពលរដ្ឋ ជាសាធារណៈ អស់រយៈ ពេល ជាង១ឆ្នាំ បន្ទាប់ពីដាចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អតីតនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្តព្រះឥន្ទសាមគ្គីធម៌ ជាវត្តគណៈធម្មយុត្តិកនិកាយ ទទួលសេចក្ដីសម្រេច បង្កើតជាវត្តដោយក្រសួងធម្មការ និងសាសនា នៅចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩។
វត្តព្រះឥន្ទសាមគ្គីធម៌ ត្រូវបានបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ បំផុត របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិ ត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃ រាជ នៃ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅខែធ្នូ ឆ្នាំ២០០៧។ នៅពេលនោះជាព្រះគ្រូ ធម្ម សោភ័ណវង្ស អានេតា ព្រះរាជលេខាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បាននាំយកបច្ច័យជាព្រះរាជទ្រព្យ របស់សម្តេច ព្រះមហា សង្ឃ រាជ ជាអម្ចាស់ ព្រមទាំង បច្ច័យពុទ្ធបរិស័ទ និងសប្បុរសជនមកជាវដីស្រែ ពី ប្រជា ពល រដ្ឋនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល មានទំហំ ២,៩៩៩ ម៉ែត្រការ៉េ ហើយក៏ចាប់ផ្តើមការកសាង ជាបន្តបន្ទាប់ បន្ទាប់ពីទទួលសេចក្តីសម្រេចបង្កើតជាវត្តនៅឆ្នាំ២០០៩។
ក្រោមការគ្រប់គ្រងដឹកនាំកសាងដោយផ្ទាល់របស់សម្តេច ព្រះមង្គល ទេព្វា ចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះវត្តព្រះឥន្ទសាមគ្គីធម៌ សម្រេចបាន នូវសមិទ្ធផលនានាជាច្រើនដូចជា ជាវដីស្រែពង្រីកទីធ្លាវត្តចំនួន ២២,០០០ ម៉ែត្រការ៉េ បន្ថែមទៀត សរុបផ្ទៃដីចំនួន ២៥,០០០ម៉ែត្រការ៉េ កសាង ព្រះវិហារ១ខ្នង សាលាបុញ្ញសភា១ខ្នង កុដិព្រះសង្ឃ១ខ្នង កម្ពស់៤ជាន់ អគារ សិក្សាកម្ពស់៣ជាន់១ខ្នង, អគារសិក្សាកម្ពស់៤ជាន់ ១ខ្នង អគារ សិក្សាកម្ពស់៥ជាន់ ១ខ្នង, អគារអន្តេវាសិកដ្ឋានចំនួន១ខ្នង កម្ពស់៣ជាន់, ផ្ទះបាយចំនួន១ខ្នង កម្ពស់៣ជាន់, បង្គន់អនាម័យចំនួន៤ខ្នង ស្នើនឹង ១០បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនទៀត។
ក្រោមកម្លាំងសទ្ធាដ៏រឹងមាំ និងប្រកបសេចក្តីជ្រះថ្លាំ ដើម្បីធ្វើឱ្យវត្តព្រះ ឥន្ទ សាមគ្គីធម៌ក្លាយជាគោរពប្រណិប័តន៍ធម៌វិន័យទាំងឡាយរបស់ព្រះសម្មាសម្ពុទ្ធ ក៏ដូចជាបណ្តុះនូវចំណេះដឹងដល់ព្រះសង្ឃផងនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភនូ វ ថវិកាកសាងសមិទ្ធផលក្នុងវត្តជាបន្តបន្ទាប់។
យោងតាមរបាយការណ៍បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភការកសាងចំនួន៣លើកជាបន្ត បន្ទាប់ ដូចខាងក្រោម៖
លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សាកម្ពស់៣ជាន់ ស្មើ១៨បន្ទប់ ១ខ្នង,ព្រះវិហារ ១ខ្នង, កុដិព្រះសង្ឃកម្ពស់៤ជាន់ ១ខ្នង មាន ៤៨បន្ទប់,ជាវស្រះទឹក។
លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងឧបដ្ឋានសាលា (សាលាបុណ្យ)១ខ្នង, អាគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣២បន្ទប់,អគារអន្តេវាសិកដ្ឋាន១ខ្នង កម្ពស់៣ជាន់ មាន២៤បន្ទប់, ផ្លូវបេតុងក្នុងបរិវេណវត្ត និងសាលារៀនចំនួន ៤០០ ម៉ែត្រ និង ជាវដីពង្រីកទីធ្លាវត្ត។
លើកទី៣ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកសាងអគារសិក្សា១ ខ្នង កម្ពស់៥ ជាន់ មាន២៤បន្ទប់ និងសាលប្រជុំ១បន្ទប់, អគារផ្ទះបាយ១ខ្នង់ កម្ពស់៣ជាន់,បង្គន់អនាម័យ៣ខ្ទង់ ស្មើនឹង២០បន្ទប់ និងរបងប្រវែង២៣០ម៉ែត្រ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានប្រគេនដីមួយកន្លែងជា ទីតាំង ទី២ របស់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មាន ទំហំ ១៤,៣៦៦ម៉ែត្រការ៉េ ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្ននេះសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសម្តេចព្រះមហា សង្ឃ រាជ បួរ គ្រី បានដឹកនាំពុទ្ធបរិស័ទ សប្បុរសជនកសាងអគារសិក្សា១ខ្នង កម្ពស់៧ជាន់ មាន ១០៨បន្ទប់ ទើបនឹងសាងសង់បាន៣០ភាគរយ ប៉ុណ្ណោះ។
របាយការណ៍បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញ ទៅវត្តព្រះឥន្ទសាមគ្គីធម៌ ចំនួន២លើក។ លើកទី១ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងជំនួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោក គ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាចំណេះដឹងទូទៅ សម្តេចព្រះមហា សង្ឃ រាជ បួរ គ្រី។
លើកទី២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ជាអធិបតីភាពក្នុងពិធី បញ្ចុះ ខ័ណ្ឌសីមាព្រះវិហារ សម្ពោធអគារសិក្សា និងសមិទ្ធផលនានា៕