ឧត្តមនាវីឯក ទៀ សុខា «កូនទៀ វិញ »ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹក
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទជំនួសនាយឧត្តមសេនីយ៍ទៀ វិញ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ។នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែល ទទួលបាននាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥៕