ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយ​ប្រឆាំងនឹងការជួញដូរ និងបរិភោគសាច់សុនខ នៅកម្ពុជា

44


ភ្នំពញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានចុះកិច្ចព្រមព្រៀងជាមួយលោកស្រីវេជ្ជបណ្ឌិត​ Kathrine Polak ប្រធានក្រុមសម្ពន្ធ័អន្តរជាតិការពារសត្វ​ (VIER PFOTEN International) និងលោកស្រីវេជ្ជបណ្ឌិត​ Martina Mayr នាយកនិងស្ថាបនិកអង្គភាពសង្គ្រោះសត្វកម្ពុជា​ ដើម្បីសហការគ្នា​សម្របសម្រួលការងារសត្វសុនខនៅកម្ពជា​ ក៏ដូចជាជំរុញការផ្សព្វផ្សាយ​ប្រឆាំងនឹងការជួញដូរ និងបរិភោគសាច់សុនខនៅកម្ពុជា។ អង្គភាពស៊ីម៉ាក់ចូលរួមលើកកម្ពស់វប្បធម៌​ ប្រពៃណី​ និងសីលធម៌ស្រឡាញ់សុនខ​ ទាំងរូបភាពជាសុនខគ្រួសារ​ សុនខបម្រើការងារដោះមីន​ ការងារសន្តិសុខ​ ជាដើម នៅថ្ងៃសុក្រ ទី៣០​ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ​ ។

លោក ហេង រតនា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ អង្គការទាំង២ នឹងជួយគាំទ្រស៊ីម៉ាក់ឲ្យរៀបចំសិក្ខាសាលា​ ថតស្ពតអប់រំ​ ការងារផ្សព្វផ្សាយតាមវិទ្យុ​ ទស្សទសន៍​ សារព័ត៌មាន និងការងារផ្តល់ការជួយថែទាំសុខភាពសត្វសុនខ​ជាដើម។ អង្គភាពស៊ីម៉ាក់ចូលរួមលើកកម្ពស់វប្បធម៌​ ប្រពៃណី​ និងសីលធម៌ស្រលាញ់សុនខ​ ទាំងរូបភាពជាសុនខគ្រួសារ​ សុនខបំរើការងារដោះមីន​ ការងារសន្តិសុខ​ជាដើម។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ចេញទស្សនៈរបស់ខ្លួនក្នុងគោលបំណងដើម្បី​ប្រឆាំងការជួញដូរ និងហូបសាច់សុនខនៅកម្ពុជា។ ​ស្ថានភាពការជួញដូរ និងហូបសាច់សុនខកម្ពុជា​ អាចបង្កឲ្យមានបញ្ហា៤សំខាន់ៗ រួមមាន៖ បាត់បង់វប្បធម៌​ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ​ ដែលផ្តាំតកូនចៅដោយហាមមិនឲ្យបរិភោគសាច់សុនខ​ឡើយ​ រហូតដល់យល់ថា ជាទង្វើនាំឲ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ​ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ។ការបង្កអំពើចោរកម្ម​ និងបង្កបទល្មើសផេ្សងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវបង្កហិង្សា​ក្នុងគ្រួសារ​​។ មានផលប៉ះពាល់ដល់សុខភាពសាធារណៈ​ មានប្រភេទជំងឺឆ្លងផងដែរ​ (នេះបើយោងតាមការវាយតំលៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី​ ហើយអង្គភាពស៊ីម៉ាក់ នឹងសហការរយៈ២ឆ្នាំ​​២០១៩-២០២០ ​ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន ​ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់)​ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្ស​ជាតិ​ ជាពិសេសសុនខហិតមីន​ សុនខសន្តិសុខ ​(សម្រាប់សន្តិសុខគ្រួសារ​ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម ​សុនខប្រឆាំងគ្រឿងញៀន​ សុនខការពារព្រំដែនជាដើម។​

អគ្គនាយកស៊ីម៉ាក់បានអំពាវនាវថា ពេលនេះជាពេលវេលាយ៉ាងសមស្របសម្រាប់ប្រជាជនកម្ពុជា និងអ្នកអនុវត្តច្បាប់អាចចូលរួ​មលុបបំបាត់ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី​ និងសីលធម៌សង្គមខែ្មរ៕

អត្ថបទដែលជាប់ទាក់ទង