ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតជើងឯកជាតិ​ មិនមែនជាវេទិកាចែកមេដាយ ដល់អ្នកចូលរួមនោះទេ

131

​ភ្នំពេញ:ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិ ឆ្នាំ២០១៨ និង ការប្រកួតដណ្ដើមពានរង្វាន់ លោកថោង ខុនលើកទី២ ដែលចាប់ផ្ដើមពីថ្ងៃទី២៤មកនោះ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៩វិច្ឆិកា ។

​លោកថោង ខុន ប្រមុខអូឡាំពិកកម្ពុជា និង ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីបិទការប្រកួតប្រចាំឆ្នាំដ៏ធំនេះ ។ការប្រកួតនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន៧៤នាក់ មកពីក្រសួងមហាផ្ទៃខេត្តកំពង់ឆ្នាំង ក្រចេះ និង ខេត្តតាកែវ ។

​ការប្រកួតឆ្នាំនេះ ក្រសួងមហាផ្ទៃដណ្ដើម បានមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន៤គ្រឿង ប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង ។ខេត្តក្រចេះ ស្ថិតនៅចំណាត់ថ្នាក់លេខ២នោះ បានមេដាយមាស៣គ្រឿង ប្រាក់៤គ្រឿងនិងសំរិទ្ធ៤គ្រឿង ។ខេត្តកំពង់ឆ្នាំង បានចំណាត់ថ្នាក់លេខ៣ គឺមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ៣គ្រឿង។

​លោកណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា គ្រប់រាជធានី-ខេត្តដែលចូលរួមសុទ្ធតែដណ្ដើមបានមេដាយ ។ នេះមិនមែនមានន័យថា ការប្រកួតនេះជាវេទិកាមួយ បង្កើតឡើងដើម្បីចែកមេដាយគ្នានោះទេ តែជាការបញ្ជាក់ថា សមត្ថភាពរបស់កីឡាករ-កីឡាការិនី ឈានឡើងហើយពួកគេប្រកួតគ្នា សីលធម៌ក្រោមការកាត់ក្ដីតាម គោលការណ៍Fair-Playរបស់ចៅក្រម ។

​លោកបន្តថាអ្វីដែលសំខាន់នោះ គឺការប្រកួតឆ្នាំនេះ ប្រាក់រង្វាន់មានការបង្កើនខ្ពស់ជាង បណ្ដាឆ្នាំមុនដោយមេដាយមាស បានរង្វាន់៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និងមេដាយសំរឹទ្ធិបាន៣០០.០០០រៀល ។

​កីឡាកាយសម្ព័ន្ធមាន២ប្រភេទ គឺកាយសម្ព័ន្ធអារ៉ូប៊ិក(Gymnastic Aerobic)ដែលមាន៥វិញ្ញាសា និងកាយសម្ព័ន្ធអាកទីស្ទីក(Gymnastic Artistic)ដែលមាន៨វិញ្ញាសា ។

អត្ថបទដែលជាប់ទាក់ទង