ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបើកកម្មវិធី «សប្តាហ៍ គាំពារសង្គមកម្ពុជាឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌ គោល នយោ បាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥»

51

ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
«សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក។ ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃ ប្រព័ន្ធគាំពារ សង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជនឱ្យ បានជ្រាបកាន់តែច្បាស់។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្កើតឱ្យមាន «សប្តាហ៍ គាំពារសង្គមកម្ពុជា» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២មក។ «សប្តាហ៍គាំ ពារ សង្គមក ម្ពុជា ឆ្នាំ២០២៥ ដែលមានរយៈពេលពីរថ្ងៃ ត្រូវបានរៀបចំឡើងក្រោមមូលបទ «អភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីការគ្របដណ្តប់កាន់តែប្រសើរ ទៅតាមហានិភ័យនៃ វដ្ដ ជីវិត»។ កម្មវិធីនេះ នឹងអមដោយការធ្វើបទបង្ហាញគន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ច ពិភាក្សា តាមក្រុម និងការប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយមាន ការ ចូលរួមពីគណៈអធិបតី, ភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិ បាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូ អភិ វឌ្ឍន៍ពាក់ព័ន្ធ, តំណាងស្ថាប័នស្រាវជ្រាវ, សិស្ស-និស្សិត និង អ្នកទទួលផល, សរុបចំនួន ប្រមាណ ១,០០០នាក់, ទាំងអ្នកចូលរួមដោយផ្ទាល់នៅទីនេះ និងអ្នកចូលរួមតាម រយៈ ប្រព័ន្ធប្រជុំអនឡាញ៕

អត្ថបទដែលជាប់ទាក់ទង