ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងត្បូងផ្ដល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារ អន្តរជាតិ ៣គ្រឿងដល់កម្ពុជាជួយឱ្យការតាមដានត្រួតពិនិត្យ គុណភាពខ្យល់ កាន់តែច្បាស់លាស់

40


ភ្នំពេញ៖រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាព ខ្យល់ ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាម ដាន ត្រួតពិនិត្យ គុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុប នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។
ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅ ក្រសួង បរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតី ភាពឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូត សាធារណ រដ្ឋ កូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។
ការគ្រប់គ្រងគុណភាពខ្យល់ ត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានា រក្សារក្សា បានសុខុមាលភាពល្អជូនប្រជាពលរដ្ឋ។ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យ ដឹងថា ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េខាងត្បូង នេះ មានស្តង់ដារអន្តរជាតិ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋាអាមេរិក ក៏ដូចជាបណ្តា ប្រទេសនៅអឺរ៉ុបផងដែរ។
ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមរយៈឧបករណ៍តាមដានត្រួត ពិនិត្យគុណភាពខ្យល់ពីប្រទេសកូរ៉េខាងត្បូងនេះ ជួយឱ្យកម្ពុជាពង្រីកការគ្រប់គ្រង និង ទទួលព័ត៌មានពីគុណភាពខ្យល់កាន់តែច្បាស់លាស់ និងមានស្តង់ដារខ្ពស់។ ឧបករណ៍ នេះ ក៏មានសមត្ថភាពបញ្ជាក់ព័ត៌មាននៃលំហូរ និងទិសដៅខ្យល់ពីប្រទេសមួយ ទៅ ប្រទេស មួយថែមទៀតផង។
ក្រៅពីទទួលបានឧករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិហើយនោះ ក្រសួងបរិស្ថាន ក៏សហការជាមួយសាកលវិទ្យាជាតិ សេអ៊ូលរបស់កូរ៉េខាងត្បូង ដើម្បីទទួលបានព័ត៌មាននានាពីលំហូរខ្យល់ពុលថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត។
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ពីការប្រឹងប្រែងលើកិច្ចការតាមដាន និង ត្រួតពិនិត្យគុណភាពខ្យល់យ៉ាងដូច្នេះ «យើងប្រឹងប្រែងឱ្យអស់លទ្ធភាព ធ្វើយ៉ាងណា រក្សា គុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អ និងជូនព័ត៌មានដល់ប្រជាជនបានទាន់ ពេល វេលា»។
បើតាមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឧបករណ៍ដែលកម្ពុជាទទួលបាន ពី រដ្ឋា ភិបាលកូរ៉េខាងត្បូងនេះ មានដំឡើងនៅប្រទេសថៃ ឡាវ និងបណ្តាប្រទេស អាស៊ាន មួយ ចំនួនទៀត។ ដូច្នេះតាមរយៈឧបករណ៍នេះ នឹងធ្វើឱ្យបណ្តាប្រទេសនៅតំបន់ អា ស៊ាន ទទួលបានព័ត៌មានគុណភាពខ្យល់ជាក់លាក់ ដោយមិនអាចចោទប្រកាន់គ្នាពាក់ ព័ន្ធ បញ្ហាគុណភាពខ្យល់ទៀតនោះឡើយ។
បើទោះបីជាយ៉ាងណា ដើម្បីឈានទៅគ្រប់គ្រងគុណភាពខ្យល់ក្នុងតំបន់ឱ្យបានល្អ ប្រ សើរ លោកបណ្ឌិត អ៊ាង សុផល្លែត ទទូចដល់ប្រទេសសមាជិកអាស៊ាន រួមគ្នា យកចិត្ត ទុកដាក់លើគុណភាពខ្យល់ ដោយតាមដាន ចាត់វិធានការទប់ស្កាត់ និងកែលំអរ។
ឯកឧត្ដមបណ្ឌិត បានលើកឡើងថា មានតែធ្វើការរួមគ្នាទេ ទើបអាចគ្រប់គ្រង គុណភាព ខ្យល់ បានល្អប្រសើរ ទាំងក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប់ជា ប្រចាំជាមួយ ឧបករណ៍ ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ តាមរយៈឧករណ៍ដែលកម្ពុជា ប្រើ ប្រាស់នាពេលបច្ចុប្បន្ននេះ បានបង្ហាញថា គុណភាពខ្យល់រាជធានីភ្នំពេញ ក៏ដូចជា តាមបណ្តាខេត្តដទៃទៀត មានសភាពល្អប្រសើរ។
ព័ត៌មានពាក់ព័ន្ធគុណភាពខ្យល់នេះ ត្រូវបានក្រសួងបរិស្ថាន ធ្វើបច្ចុប្បន្នភាព និងផ្សព្វ ផ្សាយ ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីតាមដាន និងពិនិត្យគុណភាព ខ្យល់ នៅកម្ពុជា ចូលទៅមើលជាមួយកម្មវិធីលើទូរស័ព្ទដៃរបស់ក្រសួងបរិស្ថាន ដែលមាន ឈ្មោះថា CGS SPA។
កម្មវិធីនេះ គេអាចចូលទៅទាញយកពី App Store សម្រាប់ទូរស័ព្ទ iphone និងទាញយកពី Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android៕

អត្ថបទដែលជាប់ទាក់ទង