សម្តេចហេង សំរិនថា កាលពី៤០ឆ្នាំមុន ទីនេះជាសមរភូមិប្រយុទ្ធ មួយថ្ងៃៗឭតែសំឡេងគ្រាប់កំាភ្លើង
ក្រចេះ៖ សម្តេចហេង សំរិន នៅព្រឹកថ្ងៃទី១ធ្នូនេះ បានថ្លែងថា ទីនេះកាលពី៤០ឆ្នាំមុន ខ្ញុំនិងឥស្សរជនស្នេហាជាតិ នៃគណបក្សប្រជាជនកម្ពុជា ជាច្រើនទៀត បានបង្កើតនូវ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ១៩៧៨ ដើម្បីរំដោះពីរបបប្រល័យពូជសាសន៏ បុល ពត និង ទទួលបានជ័យជំនះទាំងស្រុង នាថ្ងៃ ៧ មករា ១៩៧៩ រួមគ្នាកសាង និង អភិវឌ្ឍន៏ ប្រទេសកម្ពុជា។ កាលពី៤០ឆ្នាំមុន ទីនេះជាសមរភូមិប្រយុទ្ធ មួយថ្ងៃៗឭតែសំឡេងគ្រាប់កំាភ្លើង តែពេលនេះតំបន់នេះ ក្លាយជាតំបន់អភិវឌ្ឍន៍ កសិឧស្សាហកម្ម ដែលពលដ្ឋរស់នៅដោយសុខសន្តិភាព មិនភ័យខ្លាចពីការប្រយុទ្ធគ្នា មិនភ័យព្រួយពីការរត់គេចគ្រាប់កាំភ្លើងទៀតទេ។
រយៈពេល៤០ឆ្នាំក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូខ្លំាងណាស់ក្នុងការនាំមកនូវសុខសន្តិភាពជូនពលរដ្ឋ។ ដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប៉ុលពត ដៃម្ខាងកសាងស្តារ អភិវឌ្ឍន៍ប្រទេសជាតិឡើង។
សូមជនរួមជាតិ និងយុវជនជំនាន់ក្រោយរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ដែលយើងទទួលបានមកដោយលំបាក ឲ្យបានគង់វង្សរហូតទៅ ដើម្បីប្រទេសជាតិទទួលបានការអភិវឌ្ឍបន្តទៀត។ មានតែសន្តិភាពទេ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ នូវអ្វីៗគ្រប់យ៉ាង។