ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាសនៅវៀតណាមក្នុង១តំឡឹងតម្លៃ៣ ៦០០ដុល្លារ

26

ក្រុងហាណូយ៖តម្លៃដុំមាសនៅប្រទេសវៀតណាមបានកើនឡើង ០,២២% ដល់ ៩២,១លានដុង (៣ ៦០៧,១៧ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១១ ខែកុម្ភៈ។ តម្លៃចិញ្ចៀនមាសបានកើនឡើង ០,១១% ដល់ ៩១,៨លានដុង (ប្រហែល ៣ ៥ ៩៦,៤៨ដុល្លារ) ក្នុងមួយតម្លឹង (១តម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន)។ នេះបើយោងតាមកាសែត VN Express។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មាសក្នុងទីផ្សារពិភពលោករក្សាបានតម្លៃថេរពោលគឺស្ថិតក្នុងតម្លៃជិតកម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ័យខ្លាចថានឹងអតិផរណាកើនឡើងខ្ពស់ និងមានសង្គ្រាមពាណិជ្ជកម្មពិភពលោក។
តម្លៃមាសដុំសម្រាប់ទិញលក់ភ្លាមៗបានកើនឡើង ០,២% ដល់ ២ ៩៣៧,៧៤ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយនាអនាគតរបស់សហរដ្ឋអាមេរិកបានកើនឡើង ០,៧% ដល់ ២ ៩៥៥,៩ដុល្លារក្នុងមួយអោន៕

អត្ថបទដែលជាប់ទាក់ទង