ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ដូណាល់ ត្រាំ ដកតំណែងប្រមុខកងទ័ពអាមេរិក ដែលតែងតាំងដោយលោក បៃដិន

21


វ៉ាស៉ីនតោន៖កាលពីថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចដកតំណែង ប្រមុខកងទ័ពអាមេរិក លោក Charles Q Brown ដែលត្រូវបានតែងតាំងដោយ អតីតប្រធានាធិបតី លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បានអរគុណលោក Brown សម្រាប់កិច្ចខិតខំបម្រើប្រទេសជាតិ រាប់សិបឆ្នាំរបស់លោក ហើយបានប្រកាសតែងតាំង លោក Dan Caine ជាប្រធានអគ្គសេនាធិការចម្រុះបន្ទាប់។ លោក Brown ហើយនិងលោក Caine សុទ្ធតែជា ជាឧត្តមសេនីយ៍ មកពីកងទ័ពអាកាសអាមេរិក។
គួរបញ្ជាក់ថា លោក Charles Q Brown គឺជាមន្រ្តីយោធាស្បែកខ្មៅទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលបានកាន់តួនាទីជា ប្រធានអគ្គសេនាធិការចម្រុះ បន្ទាប់ពីលោក Colin Powell ដែលធ្លាប់កាន់តំណែងនេះ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ លោក Brown បានធ្វើជា ប្រធានអគ្គសេនាធិការចម្រុះ ឬហៅថាប្រមុខកងទ័ពរបស់អាមេរិក ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ អំឡុងអាណត្តិលោក បៃដិន៕

អត្ថបទដែលជាប់ទាក់ទង