ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខការបរទេស EU៖ អឺរ៉ុប និង អាមេរិក នឹង អាចដោះស្រាយ ការខ្វែងគំនិគ្នាដូចដែលធ្លាប់បាន ធ្វើក្នុងអតីតកាល

22

ប្រ៊ុចសែល៖ប្រធាន គោលនយោបាយ ការបរទេស សហភាព អឺរ៉ុប លោក ស្រី Kaja Kallas បាន បញ្ជាក់ កាលពីថ្ងៃទី២៤កុម្ភៈថា អឺរ៉ុប និង សហរដ្ឋ អាមេរិក នឹង អាច ដោះស្រាយ ការខ្វែងគំនិគ្នារបស់ ពួកគេ បាន ដូច ដែល ធ្លាប់ បាន ធ្វើ ក្នុង អតីតកាល បើ ទោះ ជា មាន សេចក្តីថ្លែងការណ៍ ថ្មីៗ នេះ ពី រដ្ឋបាល សហរដ្ឋ អាមេរិក ដែលបាន បង្ក ឱ្យ មាន ការ ព្រួយបារម្ភ ក៏ដោយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកស្រី Kallas បាន ថ្លែង បន្ទាប់ពី កិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស សហភាព អឺរ៉ុប នៅ ទីក្រុង ប្រ៊ុចសែល ថា «វា ច្បាស់ ណាស់ ថា សេចក្តីថ្លែងការណ៍ ដែល ចេញ ពី សហរដ្ឋ អាមេរិក ធ្វើ ឱ្យ យើង ទាំងអស់គ្នា ព្រួយបារម្ភ…យើង ធ្លាប់ មាន ភាព ខុសគ្នា ពីមុន មក ប៉ុន្តែ យើង តែងតែ គ្រប់គ្រងហើយដោះស្រាយវា ចេញ ហើយ យើង ក៏ រំពឹង ថា នឹង ធ្វើ ដូច្នេះ នៅ ពេល នេះ ដែរ។ យើងកំពុង តែឈានទៅរកទំនាក់ទំនងជាមួយរដ្ឋបាលអាមេរិកថ្មី»៕

អត្ថបទដែលជាប់ទាក់ទង