សមត្ថកិច្ចចុះអនុវត្តដីការ ចាប់ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីគំរាមសម្លាប់និង ឆរបោកប្រាក់ចំនួន២លានដុល្លារ
ឧត្តរមានជ័យ៖ ជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធករណី គំរាមសម្លាប់ និងឆរបោកប្រាក់សរុបចំនួន ២.០០០.០០០ដុល្លារអាមេរិក កាលពីអំឡុងឆ្នាំ២០១៥ និងបន្តបន្ទាប់ រហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ត្រូវចាប់ខ្លួន
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០ នាទីព្រឹក
នៅចំណុចផ្ទះសំណាក់យីហោ បឹងតាម៉ុក ស្ថិតនៅភូមិអភិឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង
លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំ កម្លាំងសហការជាមួយជាមួយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាន់ គឹមលី នាយការិយាល័យ អនុវត្តដីកា និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ នៃស្នងកាដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង បានចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យទី១-ឈ្មោះ សួស សិរីរ័ត្ន ហៅពៅ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី២-ឈ្មោះ កែវ ម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិវត្តកណ្តាល ឃុំរង្សី ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣-ឈ្មោះ ជុំ ស្រស់ ហៅស្រស់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឡចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ អ៊ុន ពីឌិច ភេទប្រុស អាយុ៥៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ២០ E១ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងនាយដ្ឋាន បញ្ជូនខ្លួន ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕