ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត«អ.ម.ត »អាចជួយសម្រាលបន្ទុកនិស្សិត បានយ៉ាងតិច ២ ០០០ដុល្លារ ក្នុងរយៈពេល ៤ឆ្នាំ

20


ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា និស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) អាចសម្រាលបន្ទុកគ្រួសារបានយ៉ាងតិច ២ ០០០ដុល្លារ ក្នុងរយៈពេល ៤ឆ្នាំ។
លោកជំទាវបណ្ឌិត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឆ្នាំសិក្សា ២០២៤-២០២៥ ជិត ២ ០០០អង្គ/នាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឪពុកម្តាយប្អូន ត្រូវចំណាយប៉ុន្មានលើថ្លៃសាលា? បងវាយតម្លៃយ៉ាងតិច ៥០០ដុល្លារ ក្នុង១ឆ្នាំ។ ប្អូនត្រូវចំណាយពេល ៤ឆ្នាំ ដើម្បីរៀន។ អ៊ីចឹងគឺយ៉ាងតិចបំផុត ប្អូនត្រូវចំណាយ ២ ០០០ដុល្លារ ច្រើនណាស់ ចំពោះគ្នាដែលគ្មានលទ្ធភាព ឪពុកម្តាយ ដែលនៅតាមខេត្ត»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងដែរថា អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនដល់និស្សិតទាំងអស់ គឺដើម្បីសម្រេចក្តីសុបិន្តនិស្សិតដែលចង់សិក្សាថ្នាក់ឧត្តម តែគ្មានលទ្ធភាពគ្រប់គ្រាន់។ នេះហើយជាឱកាស ដែលនិស្សិត បានទទួលចាប់ពីឥលូវនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង