ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីដោ សម្ផស្ស៖ការបំពុលខ្យល់ក្លាយជាបញ្ហាប្រឈមមួយដល់បរិស្ថាន ពិសេសការប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់យើងទាមទារឱ្យមានការយល់ដឹង

20

ភ្នំពេញ៖លោកស្រីដោ សម្ផស្ស លោកស្រីដោ សម្ផស្ស អនុប្រធាន​ក្រុម​ប្រឹក្សា​សាខាតំណាង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធាន ក្រុមប្រឹក្សា សមាគម កាយឫទ្ធិនារី កម្ពុជា សាខា រាជធានីភ្នំពេញ នា ថ្ងៃ ទី ១ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី បេីក បណ្ដុះបណ្ដាល ស្តីពី “ផល ប៉ះពាល់នៃការ បំពុលខ្យល់ ” ជូន សមាជិកា សកម្ម សរុប ចំនួន ៥០រូបនៅរាជធានីភ្នំពេញ។
លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖គោលបំណងដែលសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីផ្សព្វផ្សាយ និង ផ្តល់នូវចំណេះដឹងបន្ថែមដល់ក្មួយៗ ដែលជាសមាជិកាសកម្មរបស់សមាគម និងជាកម្លាំងចលករដ៏សំខាន់របស់សង្គម ឱ្យបានយល់ដឹងបន្ថែមពី បញ្ហាប្រឈមរបស់សង្គមដែលកំពុងតែមានការរីកលូតលាស់ និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះការកើនឡើងនៃមធ្យោបាយធ្វើដំណើរ, ការប្រើប្រាស់ថាមពលក្នុងដំណើរការផលិតកម្ម, លំនៅឋាន, ការអភិវឌ្ឍហេដ្ឋា- រចនាសម្ព័ន្ធ និងសំណង់នាពេលបច្ចុប្បន្ននេះ បណ្តាលឱ្យមានការកើនឡើងក្នុងការបញ្ចេញឧស្ម័នបំពុលបរិយាកាស ហើយកត្តានេះក៏បានផ្តល់ផលប៉ះពាល់ យ៉ាងធំធេងដល់យើងគ្រប់គ្នា ព្រោះថាខ្យល់ពុលអាចសាយភាយបានឆ្ងាយ និងបង្កឱ្យមានការបំពុលខ្យល់ក្នុងតំបន់ និងឆ្លងដែនផងដែរ។ ទន្ទឹមនេះ ឥទ្ធិពលពីកត្តាអាកាសធាតុ និងភូមិសាស្ត្រ បានធ្វើឱ្យការបំពុលខ្យល់ក្លាយជា បញ្ហាប្រឈមមួយដល់បរិស្ថាន ពិសេសការប៉ះពាល់ដល់សុខភាព និងការរស់នៅ របស់យើង ដែលចំណុចនេះទាមទារឱ្យមានការយល់ដឹង និងយកចិត្តទុកដាក់ ខ្ពស់បន្ថែមទៀត។
លោកស្រីដោ សម្ផស្ស បានបន្តទៀតថា៖ ការបំពុលខ្យល់ ដែលកំពុងតែកើតមាននាពេលនេះ មិនអាចចាត់ទុកថាជាបញ្ហារបស់ប្រទេស ណាមួយឡើយ ព្រោះនេះជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយ។
បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស បានស្នើឱ្យក្មួយៗដែលទទួលបានការបណ្តុះបណ្តាលនេះពាំនាំយកចំណេះដឹងដែលទទួលបានទៅបង្ហាត់បង្ហាញ និងផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍រស់នៅរបស់ក្មួយៗ ដើម្បីរួមចំណែក ជួយលើកកម្ពស់ធ្វើឱ្យទីក្រុង ក៏ដូចជាប្រទេសរបស់យើងមានគុណភាព ខ្យល់ស្អាត បរិស្ថានល្អ ពិសេសនាំមកនូវសុខុមាលភាពល្អក្នុងការរស់នៅ ប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង