ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្ត មុនប្រារព្ធខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ

67

ក្រចេះ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិក រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ដ៍ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងសូត្រមន្ត សូមសេចក្តី សុខសិរីសួស្តី នៅបរិវេណវិមានអនុស្សាវរីយ៍ ២ធ្នូ នាស្រុកស្នួល ខេត្តក្រចេះ មុនការប្រារព្ធមិន្ទីងអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានៅថ្ងៃទី២ធ្នូស្អែកនេះ។

បង្កើតនៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ និងបានផ្តួលរំលំ របបខ្មែរ ក្រហម នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានឹងរៀបចំប្រារព្ឋមិន្ទីញមហាជន យ៉ាងអធិកអធម អបអរសារទរខូប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស មហាជនធំនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

បន្ទាប់ពីពិធីក្រុងពាលីនិងសូត្រមន្តរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធររាជធានី ខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បុព្វការីជន វីរៈបុរស ស្នេហាជាតិ និង ប្រជាពលរដ្ឋដែលបានពលី ជីវិត ដើម្បីប្រទេសជាតិ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង