ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី ជួបសំណេះសំណាលពិសាអាហារសាមគ្គីជាមួយលោកគ្រូអ្នកគ្រូ ចាស់ព្រឺទ្ធាចារ្យ អតីតកីឡាករ កីឡាការិនីជម្រើសជាតិតាំងពីជំនាន់សង្គមរាស្រ្តនិយម

16

ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមុខងារសាធារណៈនៅថ្ងៃទី៤មិនា២០២៥នេះ បានមានប្រសាសន៌ថា៖ថ្ងៃនេះខ្ញុំពិតជាមានក្តីសោមនស្សរីករាយដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ ចាស់ព្រឺទ្ធាចារ្យ អតីតកីឡាករ កីឡាការិនីជម្រើសជាតិតាំងពីជំនាន់សង្គមរាស្រ្តនិយម ក្នុងពិធីពិសាអាហារសាមគ្គី ក្រុមបាល់ទាត់វ័យចាស់២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា។
នាឱកាសនោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានស្តាប់ពីអនុស្សាវរីយ៍ជាច្រើនពីការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ ដែលសុទ្ធសឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងវិស័យកីឡាកម្ពុជា។ ស្នាមញញឹម សំលេងសើចក្អាកក្អាយដែលកើតមាននារាត្រីដ៏ស្រស់ត្រកាលនោះបានធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយដោយបានចូលរួមពិធីដ៏មានអត្ថន័យនេះ។
ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ព្រឹទ្ធាចារ្យកីឡាគឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់ក្នុងវិស័យកីឡា និងជាអ្នកដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសជាតិផងដែរ។ ឯកឧត្ដមបន្តថា៖ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ការផ្តល់នូវភាពសប្បាយរីករាយជូនពួកគាត់គឺជាការតបស្នងចំពោះគុណបំណាច់ដែលលោកទាំងអស់ធ្លាប់ផ្តល់ជូនជាតិមាតុភូមិក្នុងអតីតកាល ដែលយើងមិនគួរបំភ្លេច។
ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបន្តទៀតថា៖ដោយឡែកការជួបជុំគ្នា គឺជាឱកាសដែលពួកគាត់បានរំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការសំណេះសំណាល សាកសួរទុក្ខគ្នាទៅវិញទៅមកក្រោយខានជួបគ្នាមួយរយៈផងដែរ៕អត្តបទនិងរូបភាពដកចេញពីផេកឯកឧត្ដមហ៊ុន ម៉ានី

អត្ថបទដែលជាប់ទាក់ទង