ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើរល្បាតក្នុងមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ

33


ភ្នំពេញ៖លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះល្បាតតាមដងផ្លូវ នៃអគារខុនដូរ បុរី និងតំបន់ស្មុគស្មាញ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ។
ប្រតិបត្តិខាងលើនេះ ដោយមានការអញ្ជើញចូលរួមពីលោក សាំង សុភៈវិចិត្រ នាយករងរដ្ឋបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ទីតាំងដែលគណៈបញ្ជាការឯកភាពខណ្ឌ បានចុះ ពិនិត្យ រួមមាន៖ ១-condo sky tree សង្កាត់ទួលសង្កែទី១, ២-condo the parkway សង្កាត់ទួលសង្កែទី១, ៣-ទីតាំងផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២, ៤-camko city សង្កាត់ទួលសង្កែទី២, ៥-បុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែទី២, ៦-បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១, ៧-បុរីប៉េងហួត សង្កាត់ច្រាំងចំរេះទី១, ៨-បុរីជីបម៉ុង សង្កាត់ច្រាំងចំរេះទី១, ៩-បុរីអង្គរ សង្កាត់ស្វាយប៉ាក, ១០-ល្បាតតាមផ្លូវ ១៨០០ សង្កាត់ទួលសង្កែទី២, ១១-ល្បាតតាមផ្លូវ ស្តុបលក់ផ្កា មុខវត្តទួលអស់លោក ឡើងទៅផ្លូវជាតិលេខ៥ សង្កាត់គ.ម៦, ១២-ល្បាតតាមផ្លូវអតីតផ្លូវរថភ្លើង ។
លោកអធិការនគរបាលខណ្ឌឬស្សីកែវ បានបន្តថា ជាលទ្ធផល ពុំមានសកម្មភាពអ្វីគួរអោយកត់សម្គាល់នោះទេ ។
ក្នុងឱកាសនោះដែរ លោកជិន ប៊ុនធឿនអភិបាលខណ្ឌប្ញស្សីកែវបានថ្លែងនូវការអរគុណដល់កងកម្លាំងគ្រប់ប្រភេទ ដែលតែងតែបានចូលរួមទប់សង្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតមានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នេះ បានយ៉ាងល្អ។
លោកអភិបាលខណ្ឌ ក៏សូមអោយកងកម្លាំងទាំងអស់ បន្តចូលរួមនឹងពង្រឹងបន្ថែមតួនាទី និងភារកិច្ចការងារ ឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង