ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតចំនួន ១៤០រូប មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកនីតីសាស្រ្ត ចុះទស្សនកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់លើប្រធានបទចំនួន ៣

25


ភ្នំពេញ៖នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីបានទទួលស្វាគមន៍និស្សិតចំនួន ១៤០រូប មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកនីតីសាស្រ្ត ចុះទស្សនកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់លើប្រធានបទចំនួន ៣ រួមមាន៖ រចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ ការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយ ការគ្រប់គ្រងការទុកដាក់ឯកសារ និងបណ្ណាសារឯកសារគតិយុត្ត និងឯកសាររដ្ឋបាល ព្រមទាំង មានបទបង្ហាញអំពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានផ្តាំផ្ញើក្មួយៗនិស្សិតឲ្យបន្តយកចិត្តទុកដាក់ក្នុងការខិតខំសិក្សាស្រាវជ្រាវរៀនសូត្រ និងបានណែនាំឲ្យក្មួយៗដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចត្រូវថែរក្សាសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានស្វែងរកយ៉ាងលំបាកបំផុត និងត្រូវចូលរួមអនុវត្តជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំបន្តវេន ក្នុងការការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យខានតែបាន ទើបក្មួយៗអាចសម្រេចបំណងការងារនាថ្ងៃអនាគតបាន “មានសន្តិភាព ទើបមានអ្វីៗទាំងអស់”៕អត្តបទនិងរូបភាពដកចេញពីផេកផ្ឯលូវការរបស់កឧត្ដមកើត ឆែ

អត្ថបទដែលជាប់ទាក់ទង