ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីថៃ ចាប់អារម្មណ៍ការសម្តែងសិល្បៈវប្បធម៌របស់កម្ពុជា ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងប៊ែរឡាំង

14

ប៊ែរឡាំង៖លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកប្រធានអាជ្ញាធរទេសចរណ៍ថៃ បានទស្សនាការសម្តែងសិល្បៈបង្ហាញពី វប្បធម៌ដ៏ល្អឯករបស់កម្ពុជា នៅពន្លារបស់ក្រសួងទេសចរណ៍កម្ពុជា ដែលទទួលបដិសណ្ឋារកិច្ចដោយឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
ការបង្ហាញពីការសម្តែងសិល្បៈវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ធ្វើឡើង ក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕

អត្ថបទដែលជាប់ទាក់ទង