ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»

45

ព្រះវិហារ៖នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ«សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី និងដោយមានការចូលរួមពីលោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី និងលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាភរិយាថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំស្រុក ព្រមទាំងមន្ត្រីរាជការនៃមន្ទីរ និងមន្ត្រីរាជការជាស្ត្រី មកពីស្រុកសង្គមថ្មីជាច្រើនរូបទៀត។
ក្នុងឱកាសនៃការជួបជុំប្រកបដោយភាពស្និទស្នាលសប្បាយរីករាយនាពេលនេះ លោក សំ លាងទ្រី បានជូនកាដូអនុស្សាវរីយ៍ដល់បងប្អូនស្ត្រីយើង នូវសំពត់ម្នាក់ៗ១ក្បិន និងវថិកាចំនួន១០មុឺនរៀល និងបានមានប្រសាសន៍ជូនពរដល់បងប្អូនស្ត្រីយើងគ្រប់រូប សូមមានសុខភាពល្អ កម្លាំងមាំមួន សម្រស់កាន់តែស្រស់ស្អាតថែមទៀត៕រូបភាពនិងខ្លឹមសារក្នុងផេកផ្លូវការនៃមន្ទីរសាធារការខេត្តព្រះវិហារ

អត្ថបទដែលជាប់ទាក់ទង