ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា

31

ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅ វិទ្យា ស្ថាន វ៉ាន់ដា។
និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញា បត្រ រង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤,៤២៦នាក់ នារី ៣,៩២៤នាក់។ ពួក គេ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅទីតាំងគោលក្នុង រាជធានី ភ្នំ ពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ផងដែរ។
ធនធានមនុស្សរបស់កម្ពុជា បានរងការបំផ្លាញស្ទើរគ្មានសល់ដោយសាររបបបនប្រល័យ ពូជ សាសន៍ប៉ុលពត។ ក្រោយរបបនេះត្រូវបានវាយផ្តួលរំលំនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩ ៧៩ ការកសាងប្រទេស និងកសាងធនធានមនុស្សឡើងវិញជាការងារដ៏លំបាកសម្រាប់ កម្ពុជា។ ការអប់រំជាកិច្ចការអាទិភាព ហើយត្រូវបានប្រឹងប្រែងបណ្តុះបណ្តាលឡើងវិញ យ៉ាង ត្រដាប ត្រដួសបំផុត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមវិធី សាស្ត្រ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ»។
គោលនយោបាយអប់រំ ត្រូវបានសម្រួចជាបន្តបន្ទាប់។ ដើម្បីឱ្យការងារអប់រំ បណ្តុះ បណ្តាលធនធានមនុស្សឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់នោះ សម្តេច តេជោ ហ៊ុន សែន ក្នុងពេលនៅជានាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់ឱកាសឱ្យវិស័យ ឯកជនចូលរួមលើការងារបណ្តុះបណ្តាលនេះ។
វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ន មានទីតាំង ចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
របាយការណ៍របស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់ គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៩៧១នាក់ នារី ៣៨២នាក់ និងនិស្សិត កំពុង សិក្សាចំនួន ១០,២១២នាក់ នារី ៩,១៧០នាក់។
លោកបណ្ឌិត បានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា ២០២៣-២០២៤ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង មានចំនួនសរុប ៥៦,៥២៦នាក់ នារី ៤៧,៩៨៣នាក់។ ដោយឡែកនិស្សិត ជ័យ លាភី ត្រូវទទួលសញ្ញាបតនាឱកាសនេះវិញ យោងតាមការធ្វើអង្កតបានបង្ហាញថា និស្សិតចំនួន ៤,៥២៦នាក់នេះ អ្នកមានការងារធ្វើចំនួន ៣,៩៧៤នាក់ ស្មើនឹង ៨៩,៧៩ភាគរយ។
ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពនោះ លោកបណ្ឌិតនាយកវិទ្យាស្ថាន បានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដា បាន អនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រង ផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្ត ឱ្យ បានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុ ប្បន្ន ។ ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថាន ក៏បាន រៀបចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អីុនធើណែត ដោយ បំពាក់ សម្ភារឧបទស សិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនង ឱ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជាក្រសួង អប់ រំ យុវជន និងកីឡា, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះ ស្ថាន ឧត្តម សិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និយ័តករគណនេយ្យ និងសវនកម្ម និងស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយ ចំនួន ក្នុងប្រទេសថៃ និងចិនជាដើម៕

អត្ថបទដែលជាប់ទាក់ទង