ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុកសារមួយសន្លឹកជូនឪពុកម្តាយ មុនក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់រត់ចេញពីផ្ទះ,ឥឡូវរកឃើញ នគរបាលប្រគល់ជូនអាណាព្យាបាលរួចហើយ

16


ភ្នំពេញ៖ក្មេងស្រីឈ្មោះ រុណ ចន្ទរស្មី អាយុ១២ឆ្នាំ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ដែលបានរត់ចេញពីផ្ទះបង្កឱ្យអាណាព្យាបាលព្រួយបារម្ភយ៉ាងខ្លាំង និងរាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីឱ្យជួយស្រាវជ្រាវនោះ នៅពេលេនះត្រូវបានសមត្ថកិច្ចរកឃើញហើយ និងបាននាំមកប្រគល់ជូនគ្រួសារវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
កុមារី រុណ ចន្ទរស្មី មានអាសយដ្ឋាននៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានរត់ចេញពីផ្ទះនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៣៖១២នាទី ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់អាណាព្យាបាល និងសាច់ញាតិ។
លោកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ជាអាណាព្យាបាលរបស់ក្មេងស្រី បានបញ្ជាក់ថា មូលហេតុចៅស្រីគាត់ចេញពីផ្ទះដោយសារខឹងនឹងម្ដាយស្ដីបន្ទោសថា អត់ដែលចូលសាលារៀន ទើបវាចេញពីផ្ទះ ដោយបន្សល់ទុកសំបុត្រ១សន្លឹក (មានខ្លឹមសារថាម៉ែ មិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ)។
សមត្ថកិច្ចបានចុះមកដល់វិទ្យាល័យបាក់ទូក បានជួបជាមួយអ្នកគ្រូប្រចាំថ្នាក់ និងបានបញ្ជាក់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់ អាណាព្យាបាលជាដំណឹង៕

អត្ថបទដែលជាប់ទាក់ទង