ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន កាប់ចិន ដោះ​ស្រាយគំនុំ​ចាស់ ស្លាប់ម្នាក់​ ​នៅ​ក្រុងព្រះសីហនុ​

111

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ ជនជាតិ​ចិន​ម្នាក់​​ បាន​យក​កាំបិត​ ​កាប់​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់ ស្លាប់ក្រោយ​ពេល​បញ្ជូន ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ​ នៅ​​ម៉ោង​ ០០​និង​៣០​នាទី​ រំលងអធ្រាត្រថ្ងៃ​ទី​ ២​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​៤​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ។​

​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ ​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ ​ឈ្មោះ​ LI​ RUMING​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ភោជនីយដ្ឋាន​ HU​ MING​ TAN​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ WA​ RONG​ ភេទ​ប្រុស​ ជនជាតិ​ចិន​ មុខរបរ​ ជា​បុគ្គលិក​ភោជនីយដ្ឋាន​ HU​ MING​ TAN​ ។​ ករណីនេះកើតឡើងដោយសារ​ គំនុំ​ ដោយចាប់យកវត្ថុ​តាង កាំបិត​ ១​ ​។ សមត្ថកិច្ចបានកសាងសំណុំរឿងបន្ត​នីតិវិធី ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​៕

អត្ថបទដែលជាប់ទាក់ទង