ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចធ្វើអន្ដរាគមន៍ពន្លត់ អគ្គិភ័យឆេះឃ្លាំងស្ដុកក្រណាត់នៅសង្កាត់កំបូល ខណ្ឌកំបូល

22

ភ្នំពេញ៖នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យឆេះទីតាំងឃ្លាំងស្ដុកក្រណាត់មួយកន្លែង ស្ថិតនៅភូមិតានួន សង្គាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញធ្វើអន្ដរាគមន៍ ដើម្បីជួយពន្លត់សង្គ្រោះហេតុការណ៍ភ្លើងឆេះនេះយ៉ាងយកចិត្តទុកដាក់។
នៅកន្លែងកើតហេតុ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងបាញ់ពន្លត់អគ្គិភ័យយ៉ាងសន្ធោសន្ធៅនេះផងដែរ។
សម្រាប់ដើមចមនៃហេតុការណ៍នេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។បើតាមសេចក្ដីរាយការណ៍ នៅតំបន់ខាងលើ គឺសំបូរទៅដោយឃ្លាំងស្ដុកក្រណាត់ដូចទីតាំងដែលឆាបឆេះ៕

អត្ថបទដែលជាប់ទាក់ទង