ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃ្លាំងស្ដុក និងកែច្នៃជ័រស្វិតនៅខណ្ឌកំបូល ដែលអគ្គិភ័យឆាបឆេះសមត្ថកិច្ចប្រើអស់ទឹក១៧៨ឡាន ទើបរលត់ទាំងស្រុង ,មានមន្ដ្រីម្នាក់រងរបួស

21


ភ្នំពេញ៖ឃ្លាំងស្ដុក និងកែច្នៃជ័រស្វិតមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល ដែលត្រូវអគ្គិភ័យឆាប់ឆេះនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយបំផ្លាញទាំងស្រុងនូវសម្ភារក្នុងទីតាំងឃ្លាំង ដែលមានទំហំ៣,០០០ម៉ែត្រការ៉េ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើមានម្ចាស់ឈ្មោះ វាល់ សុខារី អាយុ៤០ឆ្នាំ ដែលប្រភេទសំណង់ថ្មប្រក់ស័ង្កសី ទំហំ៣០០០ម៉ែត្រការ៉េ។
របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១៧៨ឡាន ក្នុងនោះរួមមាន៖
-រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ឡាន
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៨ឡាន
-រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន៦គ្រឿង ប្រើប្រាស់អស់ចំនួន១៦ឡាន
-រថយន្តអគ្គិភ័យទ័ពពិសេស៩១១ ចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន២គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន
-រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន២ឡាន
-រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៩ឡាន
-រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មី ចំនួន៣គ្រឿង ប្រើប្រាស់អស់ចំនួន៦ឡាន
-រថយន្តអគ្គិភ័យសួនឧស្សាហកម្មកាណាឌីយ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកចំនួន២ឡាន
-រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន២ឡាន
-រថយន្តអគ្គិភ័យរដ្ឋបាលខណ្ឌកំបូល ចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន១ឡាន។
ដោយឡែក ចំពោះដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេដោយកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ប៉ុន្ដែនៅក្នុងប្រតិបត្តិការសង្គ្រោះនេះ បានបណ្ដាលឲ្យនាយរងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានរងគ្រោះថ្នាក់ដោយសារការបំពេញតួនាទីសង្គ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង