សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ + ផ្លូវថ្មើរជើង នឹងនាំយកការកម្សាន្ត សប្បាយៗ គ្រប់ទម្រង់ ទាំងប្រពៃណី និងសម័យ ប្លែកលេីសសព្វដងបន្តិចជូនដល់អ្នកចូលរួមទាំងអស់គ្នា
ភ្នំពេញ ៖ ឆ្នាំ២០២៥នេះរាជធានីភ្នំពេញ សុំប្លែកលេីសសព្វដងបន្តិចហើយណា៎កុំភ្លេចអញ្ជើញមកលេងកម្សាន្តសប្បាយទាំងអស់គ្នា… សង្រ្កាន្តវត្តភ្នំ - ផ្លូវថ្មើរជើង។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋមកលេងសង្រា្កន្តវត្តភ្នំក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១៤ដល់១៦មេសាឆ្នាំ ២០២៥។
ចូលរួមអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស ២៥៦៨ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីដ៏អធឹកអធម សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយកម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។
ដើម្បីឱ្យសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ រៀបចំឡើង ដោយមានការសប្បាយរីករាយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសាសនាដូចជា ការតាំងពាក់លីកា ពិធីស្រង់ព្រះពុទ្ធរូប ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយៗ មានដូចជា ការសម្តែងទស្សនីយភាពសិល្បៈ របាំបុរាណ របាំប្រពៃណី មានរបាំទ្រុត ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយ ដែលជាកេរ្តិ៍ដំណែរដូនតាខ្មែរ និងការរាំកម្សាន្តសប្បាយៗគ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង ។
ព្រមជាមួយគ្នានេះ រដ្ឋបាលរាជធា នីភ្នំពេញ សូមលើកទឹកចិត្តដោយចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ ។
ផ្ទាំងពាណិជ្ជកម្មបន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានភ្ជាប់ការបើកដំណើរការផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្តវត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តដល់៥ថ្ងៃ ដោយបន្ថែម៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី ។
សូមរំលឹកថា ទំនៀម ពិធី ចូល ឆ្នាំ ប្រព្រឹត្ត ទៅ ចំនួន ៣ថ្ងៃ ។ ថ្ងៃ ដំបូង ជា ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃ ឡើង ស័ក ។ រីឯការ កំណត់ ខែ ថ្ងៃ ម៉ោង នាទី ដែល ឆ្នាំ ចាស់ ត្រូវ ផុត កំណត់ ហើយ ទេព្តា ឆ្នាំ ថ្មី ត្រូវ ចុះ មក ទទួល តំណែង ពី ទេព្តា ឆ្នាំ ចាស់ នោះ គេ អាច ដឹង បាន ដោយ ប្រើ ក្បួន ហោរាសាស្ត្រ បុរាណ គឺ ក្បួន មហាសសង្ក្រាន្តត៕